ព័ត៌មានជាតិ

នគរបាលកំពង់សោមចាប់ក្រុមលេងល្បែងជល់មាន់ ឃាត់ខ្លួន ៣នាក់រួមទាំងមាន់ជល់ និងឧបករណ៍លេងល្បែង

ខេត្តព្រះសីហនុ៖ នគរបាលក្រុងកំពង់សោមបានចាត់វិធានការបង្ក្រាបបទល្មើសលេងល្បែងជល់មាន់ ដោយឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំពីឧត្ដមសេនីយ៍ត្រី ណុប បញ្ញា។ សកម្មភាពនេះក៏ទទួលបានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ នៅថ្ងៃទី១៩ មីនា ២០២៦ វេលាម៉ោង១៣:១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលក្រុងកំពង់សោមបានល្បាតទៅកាន់តំបន់ព្រៃអ្នកតា ភូមិគគីរ…

ក្រុមក្មេងទំនើង២០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្កការអុកឡុកទាំងថ្ងៃទាំងយប់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលបានចាត់វិធានការយ៉ាងតឹងរឹងក្នុងការបង្ក្រាបក្រុមក្មេងទំនើងចំនួន២០នាក់ ដែលបានបង្កការអុកឡុករំខានសង្គមនៅក្នុងមូលដ្ឋានស្រុករមាសហែក។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការចាប់ខ្លួននេះត្រូវបានអនុវត្តដោយអធិការដ្ឋាននគរបាលស្រុករមាសហែក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ក្រុមក្មេងទំនើងទាំង២០នាក់នេះត្រូវបានចោទប្រកាន់ពីបទបង្កការអុកឡុកទាំងថ្ងៃទាំងយប់…

អាជ្ញាធរស្រុកស្អាងចាប់ខ្លួនក្រុមកាប់ប្លន់៤នាក់ បន្ទាប់ពីព្យាយាមលួចម៉ូតូយុវជន៣នាក់

ខេត្តកណ្តាល៖ អាជ្ញាធរស្រុកស្អាងបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងករណីកាប់ប្លន់យកម៉ូតូពីយុវជន៣នាក់ ដោយមានការធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។ ជនរងគ្រោះទាំង៣នាក់មាន៖ ១. ឡេង សេងហ៊ាង (១៧ឆ្នាំ)…

កងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង៤នាក់ កាន់កាំបិត-ដាវ អុកឡុកក្នុងភូមិ

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើង៤នាក់ ដែលប្រដាប់ដោយកាំបិត និងដាវ នាំគ្នាអុកឡុកក្នុងភូមិ បង្កភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ…

រថយន្ត LEXUS ពាក់ផ្លាកលេខខេមរភូមិន្ទបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ខូចខាតយ៉ាងធ្ងន់

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុកបង្កាន់ដៃស្ពានអាកាសចោមចៅបានកើតឡើងនៅព្រលឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសម្នាក់បើករថយន្តម៉ាក LEXUS RX400H ពាក់ផ្លាកលេខខេមរភូមិន្ទ 01 2-7031 បានបើកយានយន្តដោយល្បឿនលឿនពេក ហើយបានបាត់បង់ការគ្រប់គ្រង បណ្តាលឱ្យរថយន្តជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤:៤០នាទីព្រលឹម ដោយរថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ការបុកប៉ះខ្លាំងបានធ្វើឱ្យផ្នែកខាងមុខរថយន្តខូចខាតយ៉ាងធ្ងន់…

អំពើគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ! កូនអភិបាលស្រុកបោះសម្ដី «បើងាប់សង២ម៉ឺនដុល្លារ» បន្ទាប់ពីរថយន្តបុកក្មេង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ឈឺចាប់មួយបានកើតឡើងនៅខណ្ឌឬស្សីកែវ នៅពេលដែលរថយន្តមួយគ្រឿងបុកក្មេងជំទង់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់។ អ្នកបើករថយន្តគឺជាស្ត្រី រីឯអ្នករួមដំណើរគឺលោក សាមីន វុត្ថារិទ្ធ ដែលជាកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងជាមន្រ្តីសាលាស្រុក។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ក្មេងប្រុសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយរងរបួសធ្ងន់។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បានោះគឺ លោក…

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋកុំចាញ់បោកពួកបង្កើតហ្វេសប៊ុកក្លែងក្លាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនពលរដ្ឋអ្នកប្រើប្រាស់ហ្វេសប៊ុកឱ្យប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិដែលបង្កើតគណនីក្លែងក្លាយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “កន្លងមក ពួកក្បត់ជាតិបានបង្កើតផេកហ្វេសប៊ុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំ ហើយតែងបង្ហោះព័ត៌មានមិនពិត។ តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។” សម្តេចបានបន្តថា៖ “ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្ន កុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។ ខ្ញុំមានហ្វេសប៊ុកតែមួយគត់ដែលមានអ្នកតាមដានជាង១៥លាននាក់។”…

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចចិត្តរៀបចំរថយន្តក្រុងចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះនឹងដំណើរការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមានគោលបំណងសម្រួលបន្ទុកចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ…

ចោរ២នាក់ហែករបងចូលលួចទ្រព្យ ត្រូវប៉ូលិសចាប់ខ្លួនបាននៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីលួចទ្រព្យសម្បត្តិដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ស្រុកសង្កែ ដែលជនសង្ស័យចំនួន២នាក់បានហែករបង និងគាស់ពិដានផ្ទះចូលលួចទ្រព្យសម្បត្តិ។ ជនរងគ្រោះគឺអ្នកស្រី ឡេង សុភានី អាយុ២៣ឆ្នាំ ដែលបានបាត់បង់ទ្រព្យសម្បត្តិជាច្រើន រួមមាន ម៉ាស៊ីនកាត់ស្មៅ១គ្រឿង បំពង់ស៊ីមម៊ាំងម៉ូតូ១ដើម ខ្សែភ្លើងប្រមាណ៥០ម៉ែត្រ ខ្សែកអង្កាំបន្តោងព្រះ៣ខ្សែ និងរូបចម្លាក់មួយចំនួន។ ក្រោយទទួលបានព័ត៌មានភ្លាមៗ…

ព្រឹត្តិការណ៍សមរាត្រីអង្គរ៖ ភ្ញៀវទេសចរកុះករមកទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានជួបជុំគ្នាទៅទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)។ សូមជម្រាបថា សមរាត្រីអង្គរ (Angkor Equinox) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត។…