ព័ត៌មានជាតិ

កម្មករវាយក្បាលមេជាងដែកដោយញញួរដែក បន្ទាប់ពីទារលុយថ្លៃពលកម្មមិនបានតាមតម្រូវការ

ភ្នំពេញ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងនៅក្នុងខណ្ឌដង្កោ នៅពេលដែលកម្មករជាងដែកម្នាក់បានប្រើញញួរដែកវាយក្បាលមេជាងរបស់ខ្លួន ដោយសារតែជម្លោះពីការទារលុយថ្លៃពលកម្ម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅមុខរោងចក្រឆាយណាទីង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះគឺ លោក ហុង ឆៃយ៉ា អាយុ៣០ឆ្នាំ ជាមេជាងដែក ចំណែកជនសង្ស័យគឺ លោក ជា…

ប៉ូលិសអង្គស្នួលបង្ក្រាបបក្ខពួកញៀន៣នាក់ ដកហូតគ្រឿងញៀន១,៤៩ក្រាម ក្នុងឃុំពើក

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ មានឈ្មោះ ថុន…

អភិបាលស្ទឹងត្រែង បន្តដំណើរការស្ថាបនាផ្លូវបេតុងសរសៃដែក ដើម្បីអភិវឌ្ឍន៍ខេត្ត

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បន្តដាក់ចិត្តដាក់កាយ ធ្វើការដោយបេះដូង និងទទួលខុសត្រូវក្នុងការជម្រុញពង្រឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកអភិបាលបានលើកឡើងថា៖ “មួយជំហានម្តងៗ ដើម្បីប្រជាជនខេត្តស្ទឹងត្រែង។ ទោះបីជាចេញដំណើរយឺត ក៏ប៉ុន្តែយើងនៅតែបោះជំហានទៅមុខរហូត។ សូមគោរពអរគុណចំពោះគ្រប់ការរួមចំណែកទាំងអស់។” ក្នុងគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ ការងារស្ថាបនាផ្លូវបេតុងសរសៃដែក កម្រាស់ ០,១៥ សង់ទីម៉ែត្រ…

លោក ទូច គង្គា ឧបត្ថម្ភថវិកាជាង ១២លានរៀល ដល់សកម្មភាពគណបក្សស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង – លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦ នៅស្រុកបុរីអូរស្វាយសែនជ័យ។ ក្នុងឱកាសនេះ លោកបានឧបត្ថម្ភថវិកាយ៉ាងសំខាន់ដល់សកម្មភាពគណបក្ស រួមមាន៖ • ថវិកា ៣លានរៀល អង្ករ ២តោន សំឡីអនាម័យ…

ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ទទួលតំណែងថ្មីជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្រោយពីលោកឧត្តមសេនីយ៍ឯក ជីម សុខ ត្រូវបានតែងតាំងជានាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ធ្លាប់បានបម្រើការងារជានាយកការិយាល័យសិក្សាគម្រោង និងផែនការទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន។ ការផ្លាស់ប្តូរតួនាទីនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធថ្មីក្នុងកងទ័ពកម្ពុជា។ តាមការគ្រោងទុក…

ត្រាំប៉ះប៉ះអ៊ីរ៉ង់! ប្រកាសផែនការយោធាធំនៅមជ្ឈិមបូព៌ា

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ជេ. ត្រាំ បានប្រកាសផែនការយោធាដ៏ធំមួយចំពោះអ៊ីរ៉ង់ ដោយចាត់ទុករដ្ឋាភិបាលអ៊ីរ៉ង់ថាជាភេរវកម្ម។ ការប្រកាសនេះបានបង្ហាញពីយុទ្ធសាស្ត្រច្បាស់លាស់ចំនួន ៥ ចំណុច។ យុទ្ធសាស្ត្រចំណុចសំខាន់ៗមាន៖ ១. បំផ្លាញសមត្ថភាពមីស៊ីលអ៊ីរ៉ង់ទាំងស្រុង រួមទាំងឧបករណ៍បាញ់ ២. បំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់ ៣. បំផ្លាញកងទ័ពជើងទឹក និងកងទ័ពអាកាស…

ព្រឹទ្ធសភាពិភាក្សាជាមួយក្រសួងព័ត៌មាន លើសមិទ្ធផលឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦

ភ្នំពេញ៖ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត ឈីវ យីស៊ាង បានជួបពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៨ មីនា ២០២៦។ កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា…

រាជរដ្ឋាភិបាលបន្តជួយប្រជាពលរដ្ឋ បញ្ចុះថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈកើនឡើងជាសកល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជាច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់តាំងពីមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងជាសកល រាជរដ្ឋាភិបាលបានអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់។ វិធានការដែលបានអនុវត្តរួចរួមមាន៖ ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល…

កម្ពុជា-កូរ៉េ រួមដៃពង្រឹងទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់ទៅសៀមរាប

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានការពិភាក្សាជំរុញជើងហោះហើរត្រង់ពីទីក្រុងធំៗនៃកូរ៉េទៅខេត្តសៀមរាបជាប្រចាំ។ ក្នុងជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី១៨ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីពង្រឹងសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី…

រថយន្ត Mazda CX-5 បុកគូទ Ford Ranger នៅផ្លូវជាតិលេខ១ បណ្តាលឱ្យខូចខាតទាំងសងខាង

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុកគ្នាបានកើតឡើងនៅពេលយប់ជិតភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ តាមការរាយការណ៍ បុរសម្នាក់បើករថយន្ត Mazda CX-5 ផ្លាកលេខភ្នំពេញ 2BD-8178 មិនប្រយ័ត្នបានបុកគូទរថយន្ត Ford Ranger ផ្លាកលេខភ្នំពេញ 2BP-9988 ដែលកំពុងធ្វើដំណើរនៅពីមុខ។…