ព័ត៌មានជាតិ

រដ្ឋាភិបាលរៀបចំប្រជុំពិសេស ដើម្បីជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីណែនាំឱ្យរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយបញ្ហាការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលប៉ះពាល់ដល់កម្មករនិយោជិតកម្ពុជា។ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្ដេចបានថ្លែងថា៖ “យើងត្រូវតែរកមធ្យោបាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង ដែលកំពុងជួបការលំបាកដោយសារតម្លៃប្រេងកើនឡើង។” សម្ដេចបានណែនាំឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក…

កម្ពុជា-ប្រេស៊ីល ពិភាក្សាពីជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាតំបន់ក្នុងជំនួបកំពូល

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសប្រេស៊ីល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ប្រេស៊ីល ព្រមទាំងបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរ។…

សម្តេច ម៉ែន សំអន ទស្សន៍ពីការវិវត្តន៍សម្លៀកបំពាក់របាំព្រះរាជទ្រព្យ៖ ភស្តុតាងអត្តសញ្ញាណជាតិខ្មែរដែលមិនរលាយបាត់

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងការសម្តែងទស្សនីយភាពរបាំស្តីពីការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ នៅសាលមហោស្រពចតុមុខ នារាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ការវិវត្តន៍នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង និងការរស់រានមានជីវិតនៃវប្បធម៌ខ្មែរ ដែលឆ្លងកាត់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ សម្តេច ម៉ែន សំអន…

ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ពិភាក្សាកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្�ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Vladanka…

គ្រោះថ្នាក់ព្រំដែន៖ អាជ្ញាធរមីនព្រមានប្រជាពលរដ្ឋពីគ្រាប់បែកចង្កោមថៃនៅតាមខេត្តព្រំដែន

ភ្នំពេញ៖ អាជ្ញាធរមីនបានចេញសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលប្រើប្រាស់ដោយយោធាថៃ បន្ទាប់ពីការរំលោភបំពានអធិបតេយ្យភាពកម្ពុជាកាលពីឆ្នាំ២០២៥។ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះនៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារបានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ…

ស្វាយរៀងប្រារព្ធទិវាទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត”

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត” នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គភាពផ្សេងៗ និងសិស្សានុសិស្សប្រមាណ…

រៀបចំរួចរាល់! បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង បានធ្វើកិច្ចប្រជុំពិសេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន…

នគរបាលស្វាយរៀងប្រតិបត្តិការបង្ក្រាបក្រុមឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតឧបករណ៍បច្ចេកវិទ្យាជាច្រើន

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ទោ…

អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ក្រោយរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ការណែនាំនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦…

រថយន្ត Toyota Prius បុកឡើងឃឿនសួនពុះ និងបង្គោលសញ្ញាចរាចរណ៍ សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៥នាទី រថយន្ត Toyota Prius មួយគ្រឿងបានបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ តាមបណ្ដោយផ្លូវណត ប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Toyota…