រាជធានីភ្នំពេញចេញគោលការណ៍រៀបចំបុណ្យចូលឆ្នាំខ្មែរ ២០២៦ ដោយគោរពប្រពៃណីជាតិ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាផ្លូវការស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅទីក្រុងភ្នំពេញ ដើម្បីធានាឱ្យពិធីបុណ្យធ្វើឡើងដោយអធិកអធម និងរក្សាបាននូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ យោងតាមសេចក្តីណែនាំ បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានដំណើរសង្ក្រាន្តដូចខាងក្រោម៖ ថ្ងៃទី១៤ មេសា ២០២៦ (ថ្ងៃអង្គារ ១២រោច…
