ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹកស្លាប់ ខណៈពេលជួយសង្គ្រោះប្អូនភ្លោះ២នាក់នៅស្រះជីកភ្នំពេញ
ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅជួយសង្គ្រោះប្អូនប្រុសភ្លោះ២នាក់ដែលលង់ទឹកនៅស្រះជីកមួយក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ ឆេង សុខេង អាយុ១២ឆ្នាំ ជាសិស្ស មានលំនៅក្បែរកន្លែងកើតហេតុ។ តាមការអះអាងពីសាក្សី មុនពេលកើតហេតុ ក្មេងប្រុសចំនួន៦នាក់ រួមមានជនរងគ្រោះ…
