ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់តូចចិត្តបាត់លុយជាង ២០០០ ដុល្លារ ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូនស្រីជាទីស្រលាញ់

ភ្នំពេញ៖ រឿងរ៉ាវដ៏សោកសៅ និងគួរឲ្យរន្ធត់មួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលបុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនស្រីជាទីស្រលាញ់ បន្ទាប់ពីត្រឡប់មកពីទិញម្ហូបត្រៀមធ្វើខួបកំណើតឲ្យក្មួយនៅពេលល្ងាច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបុរី អេសភី ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ…

បង្ក្រាបធំ! កងរាជអាវុធហត្ថក្រុងសំពៅពូន ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីគ្រឿងញៀនទ្រង់ទ្រាយធំ!

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការដឹកនាំផ្ទាល់របស់លោកមេបញ្ជាការ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងកាក់កប ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ប្រតិបត្តិការខាងលើនេះ គឺប្រព្រឹត្តទៅក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាវុធហត្ថអមសាលាដំបូងខេត្តយ៉ាងត្រឹមត្រូវតាមច្បាប់។ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសំពៅពូន…

កម្ពុជាទាក់ទាញវិនិយោគជាង ៩.២ពាន់លានដុល្លារ! ៥៧៥គម្រោងត្រូវបានអនុម័តក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៥

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥៧៥គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៩.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញពីកំណើនយ៉ាងគំហុកចំនួន ២២៩គម្រោង ឬស្មើនឹងប្រមាណ ៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ទុនវិនិយោគសរុបក៏បានកើនឡើងជិត ៣.៧ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ…

អភិបាលខេត្តកំពង់ចាម ជំរុញអាជីវករ រក្សាអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមដងផ្លូវ ដើម្បីបង្កើនសោភណភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងជួយទិញផលិតផលក្នុងមូលដ្ឋានកាន់តែច្រើនឡើង។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តបានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះសួរសុខទុក្ខអាជីវករលក់ដូរនៅតាមដងផ្លូវក្បែរផ្សារបែកអន្លូង ព្រមទាំងចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លូង រហូតដល់វិទ្យាល័យ ហ៊ុន…

កម្ពុជា ជំរុញ Emirates Airline ពិចារណាជើងហោះហើរត្រង់មកព្រលានយន្តហោះអន្តរជាតិតេជោ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ពីសំណើរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Emirates Airline ឱ្យពិចារណាលើការបង្កើតជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា។ សំណើនេះបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន…

គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នា រថយន្ត ត្រាក់ទ័រ និងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់២នាក់ នៅបន្ទាយមានជ័យ

**ខេត្តបន្ទាយមានជ័យ៖** ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងជាបន្តបន្ទាប់លើទីតាំងតែមួយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងខូចខាតយានយន្តជាច្រើនគ្រឿង កាលពីវេលាយប់ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមការរៀបរាប់ពីប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា ឧបទ្ទវហេតុចរាចរណ៍នេះបានកើតឡើងដំបូងនៅវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ រវាងរថយន្តម៉ាក Toyota…

បុណ្យអុំទូក៣ថ្ងៃ! តាកែវបំបែកឯកទគ្គកម្មភ្ញៀវទេសចរជិត ៥ម៉ឺននាក់ ក្រោយការដឹកនាំដ៏ប៉ិនប្រសប់របស់លោក វ៉ី សំណាង

ខេត្តតាកែវ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តតាកែវបានបំបែកកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល ដោយទទួលបានស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ ៤៧,៤៤៦ នាក់។ តួលេខដ៏ខ្ពស់ត្រដែតនេះ បានឆ្លុះបញ្ចាំងពីសក្ដានុពលដ៏ទាក់ទាញ និងការរៀបចំយ៉ាងល្អប្រសើររបស់អាជ្ញាធរខេត្ត ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់លោក វ៉ី សំណាង…

រថយន្តសាំយ៉ុងកែច្នៃ បើកលឿនគេចម៉ូតូ ជ្រុលបុករបាំងថ្មពុះចែកផ្លូវ ប៉ើងខ្ទាត៦កង់ លើមហាវិថីសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ រថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ដែលមានសភាពខុសលក្ខណៈបច្ចេកទេស ដោយមានកង់ឌុប និងតកន្ទុយដឹកគ្រឿងសមុទ្រយ៉ាងគគ្រឹកគគ្រេង បានបើកបរក្នុងល្បឿនលឿនគេចម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មប៉ើងខ្ទាតអស់៦កង់ រីឯរថយន្តរងការខូចខាតខ្ទេចមួយចំហៀងយ៉ាងដំណំ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុបភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ…

ដំណឹងល្អ! តម្លៃស្រូវផ្ការំដួល និងផ្កាម្លិះនៅខេត្តបាត់ដំបង មានសន្ទុះល្អ កសិករញញឹមបិទមាត់មិនជិត

ខេត្តបាត់ដំបង៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញលទ្ធផលពីការចុះពិនិត្យជាក់ស្ដែងថា តម្លៃស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ ដែលប្រជាកសិករកំពុងប្រមូលផល និងត្រៀមលក់ចេញ គឺមានភាពសមរម្យ និងអាចទទួលយកបាន ដែលធ្វើឲ្យកសិករមានទឹកមុខញញឹម។ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ រួមជាមួយក្រុមការងារក្រសួងកសិកម្ម កាលពីថ្ងៃទី០៦…

កម្ពុជាទាក់ទាញគម្រោងវិនិយោគថ្មី ២៩ ក្នុងខែតុលា ឆ្នាំ២០២៥ មានទុន ១.៤ ពាន់លានដុល្លារ និងបង្កើតការងារ ២.៥ ម៉ឺនកន្លែង

ភ្នំពេញ ៖ ក្នុងខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីសរុបចំនួន ២៩គម្រោង ដែលមានទំហំទុនវិនិយោគប្រមាណ ១,៤ ពាន់លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីប្រមាណ ២៥,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩ នេះ មាន ១៨…