អាយុ៥៣ឆ្នាំស្លាប់ភ្លាមៗក្រោយបុករថយន្តដឹកដីបត់ឆ្វេងនៅបាត់ដំបង
ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ក្នុងស្រុកសង្កែ ដែលបុរសម្នាក់អាយុ៥៣ឆ្នាំបានស្លាប់ភ្លាមៗក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅម៉ោង១០និង២០នាទីព្រឹក នៅត្រង់ចំណុចក្រុមទី១៩ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។ ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកដីពណ៌ខៀវផ្លាកលេខ ស្វាយរៀង 3A-1060 បើកបរពីទិសខាងលិចទៅកើត បានបត់ឆ្វេងឆ្លងផ្លូវនៅពេលមកដល់ចំណុចកើតហេតុ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខ…
