អតីតអ្នកទោសចេញពីពន្ធនាគារ កាប់បង្ករបួស២នាក់ ព្រោះឈ្លោះគ្នាលើមរតកមាសពីប្រពន្ធ
ខេត្តកណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីចេញមកវិញមិនរៀនមេរៀន ហើយបន្តប្រើអំពើហិង្សាដោយកាន់កាំបិតកាប់ប្រហារបង្កស្នាមរបួសដល់ជនរងគ្រោះ២នាក់ ដោយសារតែជម្លោះលើករណីមរតកមាសពីប្រពន្ធដែលបានទុកចែកឱ្យកូនៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ…
