ព័ត៌មានជាតិ

កងកម្លាំងកម្ពុជាបាញ់តបតយ៉ាងរឹងមាំ ការពារបូរណភាពទឹកដីនៅបឹងត្រកួន

(ព្រំដែន)៖ កងកម្លាំងកម្ពុជាបានបង្ហាញភាពរឹងមាំក្នុងការការពារបូរណភាពទឹកដីជាតិ ដោយធ្វើការបាញ់តបតយ៉ាងរឹងមាំនៅសមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណជិត ១១ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពនេះកើតឡើងក្រោយពីកងកម្លាំងថៃព្យាយាមរុលចូលមកក្នុងទឹកដីកម្ពុជាតាំងពីម្សិលមិញ។ កម្លាំងជួរមុខរបស់កម្ពុជាបានរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារអធិបតេយ្យជាតិពីការរំលោភបំពានដែលកើតឡើងជាបន្តបន្ទាប់។ ប្រតិបត្តិការការពារបូរណភាពទឹកដីនេះបង្ហាញពីភាពរឹងមាំ និងស្មារតីការពារជាតិរបស់កងកម្លាំងកម្ពុជា។ ការបាញ់តបតដោយគោរពតាមគោលការណ៍ការពារខ្លួន និងការពារបូរណភាពទឹកដីជាតិជាអចិន្ត្រៃយ៍។ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា កងកម្លាំងកម្ពុជានៅតែរក្សាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើតំបន់ព្រំដែនទាំងមូល ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ស្ថានភាពបច្ចុប្បន្នមានស្ថិរភាព…

ភាគីថៃបន្តឈ្លានពានយ៉ាងឃោរឃៅ បណ្តាលឲ្យខ្មែរស្លាប់១០នាក់ និងជនភៀសសឹកជិត២សែននាក់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់ ដោយរៀបរាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ក្នុងរយៈពេលពីម៉ោង៦ល្ងាចថ្ងៃទី១០ ដល់ម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ការល្មើសច្បាប់អន្តរជាតិនិងការក្បត់បទឈប់បាញ់ដែលផ្តើមឡើងវិញចាប់ពីថ្ងៃទី៧ ខែធ្នូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ១. ករណីស្លាប់និងរបួស៖ ចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១១ ខែធ្នូ មានពលរដ្ឋខ្មែរស្លាប់សរុប១០នាក់ និងរងរបួសប្រមាណ៦០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់។…

អាណាចក្រថៃឈ្លានពានយ៉ាងឃោរឃៅ បង្កឱ្យជនស៊ីវិលស្លូតត្រង់១០នាក់ស្លាប់ រួមទាំងទារក១នាក់

(ភ្នំពេញ)៖ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលស្លូតត្រង់នៅកម្ពុជា។ ក្រសួងការពារជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលបាត់បង់ជីវិតរហូតដល់១០នាក់ ក្នុងនោះមានទារក១នាក់ និងរងរបួសចំនួន៦០នាក់។ កម្ពុជាបានអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់…

ការការពារបូរណភាពទឹកដី៖ ការបញ្ជាក់ឡើងវិញនូវវីរភាពថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ៖ ក្នុងពេលប្រទេសជាតិកំពុងប្រឈមមុខនឹងការឈ្លានពានពីប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់នូវសមត្ថភាពពិតប្រាកដរបស់ថ្នាក់ដឹកនាំក្នុងការការពារបូរណភាពទឹកដី។ កម្ពុជាបានឆ្លងកាត់រយៈពេលសន្តិភាពយូរអង្វែងជាង ២៦ឆ្នាំ ដែលជាឱកាសឱ្យប្រទេសអភិវឌ្ឍន៍គ្រប់វិស័យ។ ការអភិវឌ្ឍន៍នេះបានធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព និងមានជីវភាពធូរធារឡើង។ ទោះជាមានការអភិវឌ្ឍន៍យ៉ាងរហ័សក៏ដោយ ក៏ថ្នាក់ដឹកនាំកម្ពុជាមិនភ្លេចពីការពារជាតិឡើយ។ ការត្រៀមខ្លួនយោធា និងយុទ្ធសាស្ត្រការពារជាតិត្រូវបានរៀបចំជាប្រចាំ ដោយមានការគាំទ្រពីប្រជាពលរដ្ឋទូទៅ។ នៅពេលមានវិបត្តិឈ្លានពាន កងទ័ពកម្ពុជាបានបង្ហាញពីសមត្ថភាពការពារទឹកដីយ៉ាងរឹងមាំ។ ការប្រឈមមុខជាមួយកម្លាំងយោធាធំជាង បានបង្ហាញពីភាពអង់អាចក្លាហាន និងយុទ្ធសាស្ត្រដ៏មុតស្រួចរបស់មេទ័ព។ ប្រជាពលរដ្ឋខ្មែរបានចេញមុខគាំទ្រកងទ័ព និងថ្នាក់ដឹកនាំដែលកំពុងដឹកនាំការការពារជាតិ។…

ប្រធានក្រុមប្រឹក្សារាជធានីដាក់សម្ពាធលើក្រុមហ៊ុន 800Super ឱ្យប្រមូលសំរាមលឿន កាត់បន្ថយការប្តឹងពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានស្នើសុំយ៉ាងច្បាស់លាស់ឱ្យក្រុមហ៊ុន 800Super បង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនសំរាម ដើម្បីជៀសវាងការប្តឹងច្រើនពីប្រជាពលរដ្ឋ។ ការស្នើសុំនេះត្រូវបានលើកឡើងក្នុងពិធីកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហៃ អភិបាលរង តំណាងលោក…

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ និងជនភៀសខ្លួននៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានចាប់ផ្តើមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយវិស័យសិល្បៈអូប៉េរ៉ាឲ្យក្លាយជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលសម្រាប់សន្តិភាព។ កម្មវិធីពិសេស «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងបង្ហាញវណ្ណកម្មរឿង Don Giovanni របស់ Mozart នឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្រាប់ផ្នែកជំនួយមនុស្សធម៌ ផលិតកម្មបានសម្រេចចិត្តបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីការចំណាយផលិតកម្ម) ទៅអង្គការសប្បុរសធម៌។ លើសពីនេះទៀត ពួកគេនឹងដក ១០%…

សម្តេចប៉ាប លីអូទី១៤ អំពាវនាវឱ្យថៃ-កម្ពុជា បញ្ឈប់ការបាញ់គ្នានៅព្រំដែន ជាបន្ទាន់

(វ៉ាទីកង់)៖ សម្តេចប៉ាប លីអូទី១៤ បានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធនេះ សុំឱ្យភាគីកម្ពុជា និងថៃ បញ្ឈប់ការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនភ្លាមៗ ដោយសារការបាញ់គ្នាថ្មីៗនេះបានបណ្តាលឱ្យមានអ្នករងគ្រោះជាច្រើន រួមទាំងជនស៊ីវិល។ ក្នុងសវនាការទូទៅដែលប្រព្រឹត្តទៅនៅវ៉ាទីកង់ សម្តេចប៉ាបបានសម្តែងនូវអារម្មណ៍ទុក្ខសោកយ៉ាងខ្លាំងចំពោះស្ថានភាពនៅតំបន់ព្រំដែន ដោយទ្រង់បានស្នើឱ្យភាគីទាំងពីរ «បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ និងចាប់ផ្តើមការសន្ទនាឡើងវិញដើម្បីសន្តិភាព»។ តាមការរាយការណ៍ ការប៉ះទង្គិចគ្នានេះបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ដោយខ្លាចគ្រោះថ្នាក់ពីការបាញ់គ្នាដែលកើតឡើងជាបន្តបន្ទាប់។ សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ការបញ្ឈប់អំពើហិង្សាគឺជាការចាំបាច់ខ្លាំងបំផុតសម្រាប់ការការពារជីវិតមនុស្ស និងសន្តិភាពតំបន់។…

យោធាថៃបន្ដបាញ់ផ្សែងពុល និងផ្លោងសម្រុកខ្លាំងនៅព្រំដែនកម្ពុជា-ថៃ

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដប្រើប្រាស់ផ្សែងពុលនៅទល់មុខសមរភូមិប្រាសាទព្រះវិហារ និងប្រើប្រាស់កាំភ្លើងបាញ់ផ្លោងសម្រុកខ្លាំងនៅតំបន់អានសេះ និងតំបន់ជាំតែខ្លាំង។ កម្លាំងជួរមុខរបស់កម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការរំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃ។ អាជ្ញាធរកម្ពុជាបានធ្វើការតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងបន្ដដាក់ចេញជាសារប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋក្នុងតំបន់ព្រំដែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាត្រៀមប្ដឹងថៃទៅតុលាការអន្តរជាតិ ICC បន្ទាប់ពីការវាយប្រហារយោធាធ្វើឲ្យស៊ីវិលស្លាប់៩នាក់ និងជនភៀសសឹកជាង១២ម៉ឺននាក់

ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមប្រមូលភស្តុតាងដើម្បីប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីការវាយប្រហារយោធាថៃដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើទឹកដីខ្មែរ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបញ្ជាក់នៅថ្ងៃទី១០ ធ្នូ ២០២៥ ថា កម្ពុជាជាសមាជិក ICC ហើយកំពុងប្រមូលភស្តុតាងពីសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល។ តួលេខស្ថិតិដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញថា គិតត្រឹមថ្ងៃទី១០ ធ្នូ ២០២៥៖ • ជនស៊ីវិលស្លាប់៩នាក់ (ក្នុងនោះមានទារក១នាក់)…

លោក សុខ ឥសាន បង្ហាញចំណុចសំខាន់ៗ ១០ ចំពោះទំនាក់ទំនងកម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងកម្ពុជា និងប្រទេសថៃ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖ ១. ថៃមិនមែនជាប្រទេសដែលអាចរស់នៅបានតែឯកឯងទេ ប៉ុន្តែមានមហិច្ឆតាចង់ក្លាយជាអំណាចធំនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ២. សម័យកាលទំនើបនេះខុសពីសតវត្សទី១៣ ដែលថៃមិនអាចធ្វើអ្វីបានតាមចិត្តចង់ទេ…