ព័ត៌មានជាតិ

លោក សុខ ឥសាន បង្ហាញចំណុចសំខាន់ៗ ១០ ចំពោះទំនាក់ទំនងកម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងកម្ពុជា និងប្រទេសថៃ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖ ១. ថៃមិនមែនជាប្រទេសដែលអាចរស់នៅបានតែឯកឯងទេ ប៉ុន្តែមានមហិច្ឆតាចង់ក្លាយជាអំណាចធំនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ២. សម័យកាលទំនើបនេះខុសពីសតវត្សទី១៣ ដែលថៃមិនអាចធ្វើអ្វីបានតាមចិត្តចង់ទេ…

យូនីស្កូអំពាវនាវការពារប្រាសាទព្រះវិហារ នៅពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ អង្គការយូនីស្កូ (UNESCO) បានបញ្ចេញសេចក្តីប្រកាសដ៏ធ្ងន់ធ្ងរមួយ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងដែលកំពុងកើតមានឡើងវិញនៅតាមព្រំដែនរវាងកម្ពុជា និងប្រទេសថៃ។ ការព្រួយបារម្ភនេះមានដើមកំណើតពីការខ្លាចថា ជម្លោះអាចផ្ទុះឡើងនៅក្បែរតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិភណ្ឌពិភពលោកដ៏មានតម្លៃមួយ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន យូនីស្កូបានអំពាវនាវយ៉ាងជាក់លាក់ឱ្យភាគីទាំងពីរគោរពនិងអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះយោធា ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិភណ្ឌពិភពលោក។ អង្គការនេះបានជូនដំណឹងជាផ្លូវការទៅកាន់រដ្ឋាភិបាលទាំងពីរ ដោយផ្តល់ព័ត៌មានលម្អិតអំពីកូអរដោណេភូមិសាស្ត្រនៃទីតាំងបេតិភណ្ឌទាំងឡាយ ដើម្បីជួយបញ្ចៀសការខូចខាតដែលអាចកើតមានឡើង។ យូនីស្កូបានបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេស…

រដូវត្រជាក់មកដល់! តំបន់ខ្ពង់រាបធ្លាក់ត្រជាក់១៦°C តំបន់វាលទំនាប២០°C ចាប់ពីថ្ងៃទី១១-១២ ធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងកើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការប្រាប់ដំណឹងនេះបានចេញមកក្រោយពីមានសម្ពាធទាបកើតឡើងនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជុំវិញ។ អាកាសធាតុនឹងមានការប្រែប្រួលដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងចុះដល់២០°C នៅពេលយប់ និងកើនឡើងដល់២៩°C នៅពេលថ្ងៃ។…

នគរបាលស្រុកអង្គស្នួលបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ឃាត់ខ្លួន៨នាក់ និងរឹបអូសម៉ូតូ៤គ្រឿង

អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រកាសពីប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ដោយឃាត់ខ្លួនបាន៨នាក់ និងរឹបអូសម៉ូតូចំនួន៤គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៣:១៥នាទីរសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល។ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ។ ក្មេងទំនើងទាំង៨នាក់ដែលត្រូវបានឃាត់ខ្លួនមានអាយុពី១៤ទៅ១៩ឆ្នាំ ដែលក្នុងនោះមានសិស្ស កម្មករ និងអ្នកដែលមិនមានមុខរបរច្បាស់លាស់។ ពួកគេទាំងអស់គ្នាគ្មានសារធាតុញៀនក្នុងទឹកនោមទេ។ ឈ្មោះក្មេងទំនើងទាំង៨នាក់មាន៖…

ទេសចរក្នុងស្រុកកើនជិត 65% ក្នុងរដូវបៃតង កម្ពុជាកំពុងឈានទៅរកគោលដៅទេសចរពេញមួយឆ្នាំ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសង្ខេបលទ្ធផលយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” ឆ្នាំ២០២៥ និងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៦។ ក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមជាង ៣០០នាក់ រួមមានថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត-ក្រុង តំណាងវិស័យឯកជន និងអ្នកផលិតមាតិកាទេសចរណ៍ លោករដ្ឋមន្ត្រីបានរំលឹកពីសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរដូវបៃតងឆ្នាំ២០២៥។ “ទេសចរក្នុងស្រុកបានធ្វើដំណើរកម្សាន្តរហូតដល់ ៩លាន ៤៦ម៉ឺននាក់ ក្នុងរយៈពេល…

អគ្គនាយករងអត្តសញ្ញាណកម្មត្រូវផ្អាកការងារបណ្តោះអាសន្ន ពាក់ព័ន្ធករណីឆបោករាប់លានដុល្លារ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ ការសម្រេចផ្អាកការងារនេះធ្វើឡើងដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម បន្ទាប់ពីលោកមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធករណីឆបោកជនរងគ្រោះដែលមានទឹកប្រាក់រាប់លានដុល្លារ។ ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបបានបង្ហើបថា ប្រសិនបើក្រសួងមហាផ្ទៃស្រាវជ្រាវឃើញដូចការចោទប្រកាន់មែន លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី…

រថយន្តចិនបុកស្ពានអាកាសផ្សារដីហុយខ្ទេចមុខ អ្នកបើកស្រវឹងស្រា

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសជនជាតិចិនម្នាក់ដែលសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក FAW BESTUNE T90 ពណ៌ស ផ្លាកលេខកម្ពុជា GGTA.168 ក្នុងល្បឿនលឿន ហើយជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង។ ការបុកប្រកាន់នេះបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ តាមការអង្កេតពីកន្លែងកើតហេតុ…

រាជធានីភ្នំពេញទទួលបរិច្ចាគជាង២១២លានរៀល និង៥៦ពាន់ដុល្លារ ដើម្បីជួយវីរៈកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលការបរិច្ចាគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសប្បុរសជន ដែលរួមមានថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់ជាច្រើន ដើម្បីផ្ដល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានទទួលថវិកាសរុបចំនួន២១២.៥៥៤.៤០២ រៀល និងចំនួន៥៦.២៨៧ ដុល្លារអាមេរិក រួមជាមួយសម្ភារៈគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។ ពិធីទទួលការបរិច្ចាគត្រូវបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញរាល់ថ្ងៃ…

ព្រះមហាក្សត្រកម្ពុជាប្រោសព្រះរាជទាន ១០ម៉ឺនដុល្លារ ជួយប្រជារាស្ត្រភៀសសឹកតាមព្រំដែន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ…

ថៃបន្តឈ្លានពាន៖ ពលរដ្ឋស្លាប់៧នាក់ រាប់ពាន់គ្រួសារភៀសសឹក សាលារៀន២៣៨កន្លែងបិទទាំងស្រុង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីផលប៉ះពាល់ធ្ងន់ធ្ងរពីអំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់-របួសពលរដ្ឋ និងទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជា។ យោងតាមក្រសួងមហាផ្ទៃ គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានដែលផ្តើមឡើងជាថ្មីចាប់ពីថ្ងៃទី៧ ធ្នូ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ការស្លាប់-របួសពលរដ្ឋ ការជម្លៀសបង្ខំចិត្ត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ក្នុងចំណោមជនរងគ្រោះ មានពលរដ្ឋស្លាប់ចំនួន៧នាក់ (១នាក់នៅខេត្តព្រះវិហារ ៣នាក់នៅខេត្តឧត្តរមានជ័យ និង៣នាក់នៅខេត្តបន្ទាយមានជ័យ) និងរបួសប្រមាណ២០នាក់ទៀត។…