អនុទីន ប្រើជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះជាតិនិយមមុនបោះឆ្នោត ប្រថុយធ្វើឱ្យត្រាំខឹង
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចានវីរកុល កំពុងប្រើប្រាស់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីដុតបញ្ឆេះគំនិតជាតិនិយមនៅក្នុងស្រុក មុនការបោះឆ្នោតសកលដែលនឹងធ្វើឡើងឆាប់ៗនេះ។ ការធ្វើបែបនេះកំពុងប្រថុយបង្កការខឹងសម្បារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអួតពីការបិទបញ្ចប់សង្រ្គាមជាច្រើន រួមទាំងជម្លោះរវាងកម្ពុជា និងថៃ។ ផ្លូវដ៏លំបាកនេះដែលលោក អនុទីន បានជ្រើសរើសដើរ គឺដោយការទទូចថាជម្លោះជាមួយកម្ពុជាគឺដាច់ដោយឡែកពីកិច្ចចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែលោក…
