ប្រធានសិទ្ធិមនុស្សចែងពីទម្លាប់ចម្បាំងថៃ៖ ចូលចិត្តវាយពេលព្រលឹម ចាប់ថមថយពេលយប់
ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចែករំលែកការសង្កេតរបស់គាត់អំពីយុទ្ធសាស្ត្រចម្បាំងរបស់ទាហានថៃតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ។ លោកបានថ្លែងថា៖ “សង្រ្គាម ២លើកនេះ ខ្ញុំសង្កេតឃើញថា ពេលវេលាដែលទាហានថៃចូលចិត្តវាយសម្រុកគឺនៅពេលភ្លឺ (ចាប់ពីព្រលឹមស្រាងៗទៅ) តែនៅពេលយប់ចាប់ថមថយប្រយុទ្ធមិនសូវជាខ្លាំងក្លាទេ។” ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានទម្លាប់ចម្បាំងបែបនេះថា៖ “ដោយសារតែក្រុមទាហានថៃជាទាហានក្រុង មិនមានបទពិសោធន៍ធន់នៅក្នុងព្រៃ។ បើជំនាន់លន់ណុល គេហៅថាទាហានលម្អក្រុង…
