រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ និងពង្រឹងវិស័យព័ត៌មាន
ភ្នំពេញ ៖ នាពេលរសៀលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពេលយប់ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីផ្តល់ទិសដៅសំខាន់ៗលើក្រមសីលធម៌វិជ្ជាជីវៈ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងការរួមគ្នាក្នុងការពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ。 លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ជាថ្មីថា អ្នកសារព័ត៌មានមិនត្រូវធ្វើបទសម្ភាសន៍យកមកផ្សព្វផ្សាយជាសាធារណៈចំពោះជនណាដែលមានវិបត្តិចិត្ត ស្រវឹងជោគជាំ ឬបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ក៏ដូចជាជនណាដែលសង្ស័យថាបានប្រើប្រាស់គ្រឿងញៀនឡើយ។…
