ព័ត៌មានជាតិ

សំណល់យុទ្ធភណ្ឌសង្គ្រាម៖ មីនតោនផ្ទុះសម្លាប់កសិករពេលបើកត្រាក់ទ័រភ្ជួរដីនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ អា​ជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ៈ៤០នាទី​ មានករណីផ្ទុះមីនតោននៅដីស្រែស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបណ្តាលឱ្យអ្នកអ្នកបើកត្រាក់ទ័រម្នាក់បានស្លាប់ នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរដីស្រែ។ជនរងគ្រោះឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្ពានកណ្តាល ឃុំបវេល…

ព្រំដែនកម្ពុជា-ថៃ៖ ឯកឧត្តម ស សុខា ចេញសេចក្តីជូនដំណឹងធានាអធិបតេយ្យជាតិ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សាធារណៈ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ…

មហាសមុទ្រពិភពលោក៖ កម្ពុជា ប្តេជ្ញាពង្រឹងការប្រយុទ្ធប្រឆាំងការគំរាមកំហែង និងបំពុលសមុទ្រ

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ដើម្បីផ្ដល់អត្ថប្រយោជន៍ លើកកម្ពស់សុខុមាលភាព និងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ។ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ…

មន្ត្រីស្រវឹងបុកស្លាប់៖ អនុប្រធានសុរិយោដីសែនសុខ បើកបរស្រវឹងបុកនារីម្នាក់ស្លាប់នៅនឹងកន្លែង ត្រូវបានបញ្ជូនទៅតុលាការភ្នំពេញហើយ។

ភ្នំពេញ ៖ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានបញ្ជូនខ្លួនលោក ថន សុវណ្ណារ៉ា អនុប្រធានសុរិយោដីខណ្ឌសែនសុខ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីបើករថយន្តក្នុងស្ថានភាពស្រវឹង ហើយបានបុកអ្នកជិះម៉ូតូបណ្តាលឲ្យនារីស្រស់ស្អាតម្នាក់ស្លាប់។ បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់បានបេីកម៉ូតូ​ Honda Click ពាក់ផ្លាកលេខ…

ក្បត់ជាតិ៖ សម្តេចតេជោ ថ្កោលទោសជនអគតិ ឃុបឃិតបរទេសបំផ្លាញជាតិខណៈប្រទេសប្រឈមការឈ្លានពាន

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រោយពីមានគណនី Tik Tok ឈ្មោះ ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P…

ធនធានជលផលបឹងទន្លេសាប៖ ត្រីសម្បូរ និងទឹកទន្លេគ្រប់គ្រាន់ឆ្នាំនេះ តែនៅតែប្រឈមនឹងបទល្មើសនេសាទ

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ត្រីមានការសម្បូរ សម្រាប់ទឹកទន្លេវិញក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូលទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស។…

ស្រុកអស់មីន កោះកុង: ស្រែអំបិលប្រកាសចប់មីន ក្រោមការសហការអាជ្ញាធរមីន ឥណ្ឌា និងរដ្ឋបាលខេត្ត

(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយរដ្ឋបាលខេត្តកោះកុង បានអបអរសាទរការប្រកាសស្រុកស្រែអំបិល ខេត្តកោះកុង ស្រុកអស់មីន។ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ…

គោលដៅទេសចរណ៍ប្រចាំថ្ងៃ៖ អភិបាលខេត្តកណ្ដាល ប្តេជ្ញាជំរុញរមណីយដ្ឋានកៀនស្វាយក្រៅ

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាលប្ដេជ្ញាចិត្តជំរុញរមណីយដ្ឋានកៀនស្វាយក្រៅឱ្យក្លាយជាគោលដៅទេសចរណ៍ប្រចាំថ្ងៃ។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ…

ផលប៉ះពាល់សុខភាព៖ ក្រសួងបរិស្ថានព្រមានពីគ្រោះថ្នាក់ការដុតប្លាស្ទិកនៅទីវាល បង្កជាតិគីមីខ្ពស់ និងជំងឺមហារីក

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងរម្លឹកប្រាប់ទៅប្រជពលរដ្ឋថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក វាធ្វើឱ្យមានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥…

ទឹកស្អាត និងអនាម័យជនបទខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន បើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្រោមកម្មវិធីអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព។

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តស្ទឹងត្រែង។ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណអនុវិទ្យាល័យវាលដេញ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…