យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានរបួស និងផ្ទះឆេះជាច្រើននៅព្រំដែន
(រាជធានីភ្នំពេញ)៖ យោធាថៃបានបើកការបាញ់ប្រហារចូលទៅក្នុងភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានអ្នករងរបួស និងផ្ទះសម្បែងឆេះអស់ជាច្រើនខ្នងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ការបាញ់ប្រហាររបស់យោធាថៃបានឈានដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ «ការបាញ់ប្រហារនេះបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស ផ្ទះសម្បែងឆេះអស់ជាច្រើនខ្នង ហើយប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី…
