ក្រសួងបរិស្ថានបិទក្រុមហ៊ុនរ៉ែបំពុលទឹកអូរឬស្សី កំពង់ឆ្នាំង
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការសម្រេចបិទអាជីវកម្មក្រុមហ៊ុននេះបន្ទាប់ពីក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុនត្រូវបានរកឃើញគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានប្រព័ន្ធសំអាតត្រឹមត្រូវទេ…
