ព័ត៌មានជាតិ

រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបទី៣០ ទាក់ទាញអ្នកចូលរួម១៦,០០០នាក់ កើន២៥% ពី៨៦ប្រទេស

ខេត្តសៀមរាប៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ធ្នូ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដោយទាក់ទាញអ្នកចូលរួមសរុប ១៦,០០០នាក់ កើនឡើង ២៥%…

រថយន្តធន់ធំបុករុញទម្លុះផ្ទះពលរដ្ឋ៤ខ្នង នៅភ្នំពេញ បណ្តាលរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រលឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់គោករការ ខណ្ឌព្រកព្នៅ កាលពីម៉ោង៣:៣០នាទី នៅពេលដែលរថយន្តធន់ធំដឹកទំនិញបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកកញ្ចក់ផ្លាកលេខភ្នំពេញ 3C-3798 បានចតចោលនៅលើចិញ្ចើមផ្លូវមហាវិថីឈ្នះឈ្នះ ខណះម្ចាស់រថយន្តចេញទៅក្រៅ។ ក្រោយមក រថយន្តធន់ធំផ្លាកលេខកំពង់ចាម 4A-0186 បានបើកបរមកដោយល្បឿនលឿន ហើយបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់នោះ។ ការបុកប៉ះនេះបានរុញទម្លុះចូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ដែលស្ថិតនៅក្បែរផ្លូវ…

យុវតីកម្ពុជារួបរួមគ្នានៅជំរំកាយឫទ្ធិនារី ក្រោមប្រធានបទ ‘ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង’

កំពង់ស្ពឺ – លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅលម្ហែគិរីរម្យរីសត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ។ កម្មវិធីនេះដំណើរការក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ដែលផ្តោតលើការអប់រំបែបចលត និងការអភិវឌ្ឍជំនាញជីវិតសម្រាប់កុមារី និងយុវតីកម្ពុជា។…

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួនក្មេងទំនើង១៣នាក់ បន្ទាប់ពីប្រណាំងម៉ូតូពេញផ្លូវហាណូយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាប់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងឃាត់ម៉ូតូ៨គ្រឿង ក្រោយពីក្រុមនេះបានប្រណាំងគ្នានិងបង្ហោះម៉ូតូពេញផ្លូវហាណូយ។ ព្រឹត្តិការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាប្រហែលម៉ោង១២យប់ នៅពេលកម្លាំងល្បាតធ្វើការពារសន្តិសុខបានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង កំពុងប្រណាំងគ្នានិងបង្ហោះម៉ូតូយ៉ាងអុកឡុកនៅចំណុចខាងមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី។ ក្មេងទំនើងទាំង១៣នាក់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងធ្វើតេស្តសារធាតុញៀន ដែលលទ្ធផលបានបង្ហាញថាអវិជ្ជមានទាំងអស់។ កម្លាំងសមត្ថកិច្ចកំពុងទាក់ទងអាណាព្យាបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបដិសេធចំពោះការផ្សព្វផ្សាយរបស់អាខោនហ្វេសប៊ុកមួយចំនួនដែលចោទប្រកាន់ថា ការបង្រ្កាបក្មេងទំនើងនេះជាការធ្វើស៊ីលើក្មេងទំនើង ដោយចាត់ទុកថាជាព័ត៌មានមិនពិត…

គណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំង – នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦…

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ទាក់ទាញអ្នករត់ជាង ១៦,០០០នាក់ ពី ៨៦ប្រទេស

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងល្បីល្បាញ រហូតក្លាយជាពិធីបុណ្យដ៏ធំមួយ ពិសេសកំណើនអ្នកចូលរួមដ៏ច្រើន ដ្បិតពីមុនមានអ្នករត់មិនលើស ៥០០នាក់ តែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិជាង ១៦,០០០នាក់ចូលរួម។…

កម្ពុជាកំណត់ពេលវេលា ៦ខែទៀត ដើម្បីលុបបំបាត់លេខទូរស័ព្ទដែលប្រើឈ្មោះអ្នកដទៃ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានប្រកាសពីផែនការចុងក្រោយក្នុងការលុបបំបាត់លេខទូរស័ព្ទទាំងអស់ដែលប្រើឈ្មោះអ្នកដទៃ ដោយកំណត់រយៈពេល ៦ខែទៀត ដែលនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន”។ លោករដ្ឋមន្ត្រីបានពន្យល់ថា៖…

កម្លាំងសមត្ថកិច្ចចាប់ជនជាតិកូរ៉េ៧នាក់ និងខ្មែរ២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីទឡ្ហីករណ៍ថ្មីមួយទៀតនៃការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមត្ថកិច្ចកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះដែលរួមមានផែនការងារសន្តិសុខ ផែនការងារអន្តោប្រវេសន៍ និងអធិការដ្ឋាននគរបាលឫស្សីកែវ បានចុះបង្ក្រាបទីតាំងសង្ស័យអំពើឆបោកតាមអនឡាញ (Online Scams) នៅក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ។…

ព្រឹត្តិការណ៍រត់ប្រណាំងអង្គរឆ្នាំ២០២៥ ទាក់ទាញអត្តពលិកជាង១៦ពាន់នាក់ កើនឡើង២៥%

(សៀមរាប)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ បានប្រារព្ធឡើងដោយជោគជ័យនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយទាក់ទាញអត្តពលិកចូលរួមជាង១៦,០០០នាក់ កើនឡើង២៥ភាគរយធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ។ “យើងមកពីប្រទេសផ្សេងគ្នា ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡា និងភាសាមិត្តភាព” ជាពាក្យសំដីរបស់ឯកឧត្តម។…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីពិធីលៀងសាយភោជន អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ

ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីលៀងសាយភោជនយ៉ាងអធិកអធម ដើម្បីអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ។ ពិធីនេះបានប្រព្រឹត្តទៅនាយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ អ្នកដឹកនាំកីឡា…