សម្តេចតេជោ ហ៊ុន សែន បំភ្លឺពីការរៀបចំស៉ីហ្គេម២០២៣ បដិសេធការប្រើលុយចិន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងថៃ ក្នុងរឿងកម្ពុជាធ្វើម្ចាស់ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ សម្តេចតេជោបានបញ្ជាក់ថា ការរៀបចំស៉ីហ្គេម២០២៣ មិនបានប្រើប្រាស់លុយចិន ឬលុយបរទេសសូម្បីមួយសេនទេ។ “ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជាជាមួយប្រទេសផ្សេងទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន” សម្តេចតេជោបានអះអាង។ សម្តេចបានលើកឡើងថា ការចំណាយសម្រាប់ស៉ីហ្គេមត្រូវបានរៀបចំតាំងពីឆ្នាំ២០១៨ ដល់២០២២ ដោយមានការសន្សំសំចៃយ៉ាងតឹងរឹង។…
