កម្ពុជា-បារាំង រួមគ្នាបង្កើនសក្តានុពលទេសចរណ៍ និងរៀបចំភូមិហ្រ្វង់កូហ្វូនសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើនសមត្ថភាពវិជ្ជាជីវៈទេសចរណ៍ឱ្យទាន់សម័យអន្តរជាតិ។ នៅថ្ងៃទី៥ ធ្នូ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅស្ថានទូតបារាំង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងសហប្រតិបត្តិការទេសចរណ៍…
