អគ្គនាយក ស៊ីម៉ាក់ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នឹងគ្រាប់បែកចង្កោមនៅតំបន់រងផលប៉ះពាល់ពីសង្គ្រាមជាមួយថៃ
ភ្នំពេញ៖ យោងតាមក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុតនឹងគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។ កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាពស៊ីម៉ាក់បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមកាលពីថ្ងៃ២៤-២៨ ខែកក្កដា…
