ព្រឹត្តិការណ៍សោកសង្រេង! សិស្សានុសិស្សអាយុត្រឹម១៣ឆ្នាំជិះម៉ូតូទាក់ដៃចង្កូតរថយន្ត កិនបែកក្បាលស្លាប់នៅរង្វង់មូលគល់ស្ពានអាកាស
ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្នាក់ចរាចរដ៏សោកសង្រេងមួយបានកើតឡើងនៅរង្វង់មូលគល់ស្ពានអាកាស កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅពេលដែលសិស្សានុសិស្សអាយុត្រឹម១៣ឆ្នាំជិះម៉ូតូឌុបគ្នាបានទាក់ដៃចង្កូតជាមួយរថយន្ត ហើយត្រូវកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទីរសៀល នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុីជីនពីង ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សិស្សានុសិស្សដែលស្លាប់មានឈ្មោះថា ស៊ឹម សាណាក់ឡាលីន អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធីអន្តរជាតិ មានទីលំនៅភូមិព្រៃស្ពឺ…
