ដំណឹងល្អថាមពល! ៣ខេត្តនឹងមានអគ្គិសនីគ្រប់គ្រាន់៖ ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទទួលបានថាមពលពីខ្សែបញ្ជូន ២៣០គីឡូវ៉ុលឆាប់ៗនេះ
ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នឹងទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់បរិបូណ៌ តាមរយ:ខ្សែបញ្ជូនបណ្តាញកម្លាំង ២៣០គីឡូវ៉ុល , នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកកាន់អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ។…
