ព័ត៌មានថ្មីៗ

បន្ទាន់! ការជម្លៀសពលរដ្ឋ៖ ចិនអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែលជាបន្ទាន់ ក្រោយស្ថានការណ៍ជម្លោះកាន់តែឡើងកម្ដៅ

ឃើញស្ថានការណ៍កាន់តែឡើងកម្តៅ មេដឹងនាំចិន បានប្រកាសប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់ Heang – (ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តវាយប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។…

ព្រំដែនកម្ពុជា-ថៃ និង បណ្តឹង ICJ៖ កម្ពុជាកោះអញ្ជើញមន្ត្រីទូតបរទេសប្រចាំកម្ពុជាពន្យល់ពីបញ្ហាព្រំដែននិងជំហរទៅតុលាការអន្តរជាតិ

កម្ពុជាកោះអញ្ជើញមន្ត្រីទូតបរទេសប្រចាំនៅកម្ពុជាមកពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ និង បណ្តឹងទៅ ICJ Heang – ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ និង ការបញ្ជូនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។កិច្ចប្រជុំនេះ…

សម្រាប់និស្សិតខ្មែរនៅថៃ៖ សម្តេច ហ៊ុន សែន ប្រកាសជំហរ បើអាចបន្តរៀននៅថៃបាន សូមបន្តសិន ប៉ុន្តែបើមានការធ្វើទុកបុកម្នេញខ្លាំង សូមត្រឡប់មកកម្ពុជាវិញ សម្តេចនឹងទទួលបន្ទុករាល់ការចំណាយសិក្សាទាំងស្រុង!

សម្ដេច ហ៊ុន សែន ប្រាប់និស្សិតកម្ពុជា រៀននៅថៃ ថា បើទ្រាំបានសូមបន្តរៀនសិន ប៉ុន្តែបើគេធ្វើទុកបុកម្នេញពិបាករៀន សូមត្រឡប់កម្ពុជាវិញ Heang – (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស…

សម្តេច ហ៊ុន សែន មានអំណាចពេញដៃនៅកម្ពុជា! សម្តេចព្រមានមេជ្រុលនិយមថៃ សិន្ធិ លឹមថោងគុល ឲ្យភ្លឺភ្នែកថា កុំមើលស្រាលកម្ពុជា។

សម្ដេច ហ៊ុន សែន បានប្រាប់ទៅ សិន្ធិលឹមថោងគុល មេជ្រុលនិយមថៃ ដែលយកខ្មែរធ្វើសត្រូវឱ្យបានភ្លឺភ្នែកថា នៅកម្ពុជា សម្តេច នៅមានអំណាចពេញដៃ Heang – (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

ICJ កម្ពុជា-ថៃ៖ បណ្តឹងវិវាទព្រំដែនកម្ពុជា-ថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ

ដំណឹងល្អ ! បណ្តឹងរបស់កម្ពុជា ក្នុងវិវាទព្រំដែនជាមួយថៃ បានដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ Heang – (ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា…

ICC៖ លោក ផៃ ស៊ីផាន ចាត់ទុកមេបញ្ជាការភូមិភាគ២ថៃ ជាឧត្តមសេនីយ៍ព្រៃផ្សៃ និងជំរុញឲ្យប្រមូលភស្តុតាងដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ

លោក ផៃ ស៊ីផាន ហៅមេបញ្ជាការភូមិភាគ២ថៃ ជាឧត្តមសេនីយ៍ព្រៃផ្សៃ ហើយឲ្យប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) Heang – លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្មែរ ដោយចាត់ទុកសម្តីរបស់មេយោធាថៃ Boonsin…

កម្ពុជា-ថៃ៖ កម្ពុជាផ្តល់ឱសានវាទ២៤ម៉ោង ឲ្យថៃបើកច្រកព្រំដែនឡើងវិញ បើមិនដូច្នោះនឹងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ

កម្ពុជា ទុកពេលឲ្យថៃ ២៤ម៉ោង ក្នុងការបេីកព្រំដែនទាំងអស់ឡើងវិញ Heang – (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅក្នុងការថ្លែងសារពិសេស សម្តេចបានប្រកាសដូច្នេះថា …

សម្តេច ហ៊ុន សែន ជំរុញ៖ ទទួលពលរដ្ឋខ្មែរត្រឡប់មកវិញ ទោះគ្មានឯកសារ កុំឱ្យគេប្រមាថមើលងាយ

សម្តេច ហ៊ុន សែន «ទោះគ្មាន ឬមានលិខិត យើង​ត្រូវ​ទទួល​យក​ពលរដ្ឋខ្មែរត្រឡប់មកវិញ កុំទុកឱ្យគេ​ប្រមាថ កុំឱ្យគេធ្វើបាប» Heang – ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី​១៦​ខែមិថុនា នេះ បានបញ្ជាក់ថា​ «ទោះគ្មាន…

ពលករខ្មែរនៅថៃ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បញ្ជាក់ថា ថៃគ្មានផែនការបញ្ជូនពលករខ្មែរត្រឡប់ទៅវិញឡើយ

នាយករដ្ឋមន្ត្រីថៃ រ បានប្រកាសចុងក្រោយនេះថា រាជរដ្ឋាភិបាលថៃ មិនមានផែនការបញ្ជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកទឹកដីកំណើតវិញឡើយ Heang – នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានប្រកាសចុងក្រោយនេះថា រាជរដ្ឋាភិបាលថៃ មិនមានផែនការបញ្ជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកទឹកដីកំណើតរបស់ពួកគេវិញនោះឡើយ ដោយលោកស្រីបានគូសបញ្ជាក់បន្ថែមអំពី ការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្សរបស់ប្រទេសថៃ…

ថៃបង្ក្រាប៖ រដ្ឋមន្ត្រីការងារថៃ ចាប់ផ្តើមប្រតិបត្តិការធំលើជនបរទេស និងពលករល្មើសច្បាប់ការងារ

រដ្ឋមន្ត្រីក្រសួងការងារថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ Heang – ថៃ ៖ តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ការបង្ក្រាបនេះត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីក្រសួងការងារ Phiphat Ratchakitprakarn ដែលបង្គាប់ឲ្យភ្នាក់ងារនានាត្រូវតែសហការគ្នាដើម្បីការពារឲ្យបាននូវការងារដែលទុកឲ្យពលរដ្ឋថៃធ្វើ។ ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួង លោក Phumphat Muanchan បានបញ្ជាក់ថា…