ព្រំដែនកម្ពុជា-ថៃ៖ ប៉ៃលិនបដិសេធសំណើថៃនាំចូលបន្លែ-ផ្លែឈើ រហូតដល់ថៃបើកព្រំដែនដូចដើមវិញ
អាជ្ញាធរខេត្តច័ន្ទបុរីរបស់ថៃ ស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ដើម្បីនាំចូលបន្លែ និងផ្លែឈើ តែត្រូវភាគីកម្ពុជាបដិសេធចោល Heang – (ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។ តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា…