ជម្លោះ ត្រាំ-អ៊ីឡុនម៉ូស៖ លោកត្រាំគំរាមលុបចោលកុងត្រារដ្ឋជាមួយមហាសេដ្ឋីអ៊ីឡុនម៉ូស ក្រោយជម្លោះពាក្យសម្ដីខ្លាំងក្លា
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងកាលពីថ្ងៃទី៥មិថុនាថា មហាសេដ្ឋីអ៊ីឡុនម៉ូសក្លាយជាឆ្កួតហើយ រួចលោកស្នើឲ្យមហាសេដ្ឋីរូបនោះ ចាកចេញនិងគំរាមលុបចោលបណ្ដាកុងត្រាជាមួយរដ្ឋ។ លោកអ៊ីឡុនម៉ូសថៅកែក្រុមហ៊ុនTESLA និងSPACEX ដែលចាកចេញពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលDOGEកាលពីសប្ដាហ៍មុន វាយតម្លៃថា បើគ្មានរូបលោកជួយលោក ត្រាំនឹងត្រូវចេញឆ្នោតប្រធានាធិបតីបាត់ទៅហើយ។ ចំណែកលោកត្រាំវិញអះអាងថាលោកអីុឡុនម៉ូសក្លាយជាឆ្កួត ដោយសារការសម្រេចរបស់ប្រធានាធិបតី មិនគាំទ្ររថយន្តអគ្កិសនីរបស់លោក ហើយឲ្យចាកចេញពីរដ្ឋាភិបាលអាមេរិក។ តាមបណ្ដាញសង្គមTRUTH SOCIALលោកត្រាំសរសេរថា លោកអ៊ីឡុនម៉ូសពិតជាឆ្កួត ដោយលោកគំរាមនាឱកាសនោះដែរ…