ព័ត៌មានផ្សេងៗ

ព្រំដែន​កម្ពុជា​-​ថៃ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ជំហរ​៤​ចំណុច​សំខាន់​ជូន​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ពាក់ព័ន្ធ​បញ្ហា​ប្រាសាទ​តាមាន់​ធំ និង​តំបន់​ជម្លោះ​ដទៃ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ថ្លែងប្រាប់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥ អំពី​ជំហរ ៤​ចំណុច​របស់​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ព្រំដែន ជាមួយ​ភាគី​ថៃ…

ប្រតិកម្មរុស្ស៊ី៖ វិមានក្រឹមឡាំងច្រានចោលពាក្យត្រាំថា សង្គ្រាមអ៊ុយក្រែនជាល្បែងក្មេង ព្រោះជាបញ្ហាស្លាប់រស់ជាតិ

ទី​ក្រុង​ម៉ូស្គូ​៖ រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ត្រាំ​ដែល​បាន​ធ្វើ​អត្ថា​ធិប្បាយ​​​ករណី​​​​រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​សង្គ្រាម​ដ៏បង្ហូរឈាម​នោះ​​ប្រៀប​បាន​នឹង​​​​នឹង​កូន​ក្មេង​វាយ​គ្នា​​នៅ​ក្នុង​សួន​​ច្បារ​។ វិមាន​ក្រឹម​ឡាំង​​​ថ្លែង​ថា​​នេះ​មិន​មែន​ជា​ល្បែង​កូន​ក្មេង​ទេ​ ប៉ុន្តែ​ជា​សង្គ្រាម​ស្លាប់​-​រស់​ដើម្បី​ជោគ​វាសនា​-អនាគត​របស់​រុស្ស៊ី ឬ​ហៅ​ម៉្យាង​ទៀត​ថា​ជា​ការ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​ខ្លួន​។ លោក​ត្រាំ​បាន​ប្រើ​ប្រាស់​ឧបមាន​វិធី (analogy) ​ដូច​ខាង​លើ​នេះ​នៅ​ពេល​លោក​ទទួល​ជួប​អធិការ​បតី​អាល្លឺម៉ង់​នៅ​វិមាន​ពង​ក្រពើ​ (នៃ​សេត​វិមាន​)។ លោក​យល់​ថា​នៅ​ពេល​ពួក​គេ​វក់​នឹង​ការ​ប្រឡែង​គ្នា​លេង​ យើង​កុំ​ទាន់​ឃាត់​ឃាំង​ពួក​គេ​។ សុខ​ចិត្ត​បណ្ដោយ​ឱ្យ​ពួកគេ​លេង​មួយ​ឆ្អែត​មួយ​ឆ្អន់​សិន​ចុះ​។ ដល់​ពេល​​ពួក​គេ​លេង​អស់​ចិត្ត​អស់​ចង់​ហើយ​ចាំ​យើង​ទៅ​ឃាត់​ពួក​គេ​។ បន្ទាប់​ពី​សន្យា​​ថា​​​ប្រើ​ពេល​២៤​ម៉ោង​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​ ឥឡូវ​នេះ ត្រាំ​​​ចាប់​ផ្ដើម​ញ៉ាក​ និង​ចង់​រា​ថយ​ដូច​ឆ្មា​ខ្លាច​ទឹក​ក្ដៅ​។ ​​ភាគី​ទាំង​២​និយាយ​ស្ដាប់​គ្នា​លែង​បាន​ហើយ​ ប្រៀប​ដូច​​​…

អង្គរវត្ត៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងអភិរក្សជើងសសរនៅរួតបាកាន

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​នៅ​រួត​បាកាន​ប្រាសាទ​អង្គរ ដែល​ជើង​សសរ​មួយ​ចំនួន​មានការ​ពុក​ផុយ ។ លោក សយ សុភា​រិ​ន្ទ មន្ត្រី​បច្ចេកទេស​ផ្នែក​អភិរក្ស​ថ្ម បានឱ្យ​ដឹង​ថា ជើង​សសរ​នៅ​រួត​បាកាន​ដែល​ត្រូវ​បាន អភិរក្ស និង​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១​នេះ មាន​សរុប​១០​សសរ ដែល​សុទ្ធ​សឹង​មានការ​ពុក​ផុយ ហើយ​ចាំបាច់​ត្រូវ​ជួសជុល…

គ្រោះធម្មជាតិថៃភាគខាងត្បូង៖ អាជ្ញាធរព្រមានពលរដ្ឋពីទឹកជំនន់រហ័ស និងរអិលបាក់ដីធ្ងន់ធ្ងរ!

ថៃ ៖ សារព័ត៌មាន​ខៅ​ស​ធ បាន​ចេញផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ថា អាជ្ញាធរ​នៃ​បណ្តា​ខេត្ត​ជា​ច្រើន​ត្រូវ​បាន​ព្រមាន​ឱ្យ​ត្រៀម​បង្ការ ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ដែល​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​រអិល​បាក់​ដី និង​ទឹកជំនន់​ភ្លាម​ៗ ជា​ពិសេស​កងកម្លាំង និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ក្នុង​តំបន់​ហានិភ័យ​ត្រូវ​តែ​ត្រៀម​ឆ្លើយ​តប និង​តាមដាន​ស្ថានការណ៍​ឱ្យ​បាន​ដិត​ដល់​ជាទី​បំផុត ។ នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​ភូគព្ភសាស្ត្រ និង​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ…

ច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន៖ សកម្មភាព​ឆ្លង​ដែន​ទៅ​មក​ធម្មតា​គ្មាន​ការ​រឹត​បន្តឹង​នៅ​ព្រំដែន​ជាប់​ថៃ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​-​ចូល​ធម្មតា​នៅ​ក្នុង​តំបន់​អន្តរជាតិ​ព្រំ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ ម៉េ​ង ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​រ៉ា​ក់​យ៉ង…

ព្រះសីហនុ៖ ជម្លោះ​វាយតប់​គ្នា​រវាង​សន្តិសុខ​អគារ DV និង​អ្នក​ដឹក​ជញ្ជូន ត្រូវ​បាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ចប់រឿង​ដោយ​កិច្ចសន្យា

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ មាន​ក្រុម​សន្តិសុខ​អគារ កម្ពុជា DV ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់ ។ ភ្លាម​ៗ​នោះ​កម្លាំង​ជំនាញ​ផែន​ការងារ​សន្តិសុខ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​យក​ភាគី​ទាំង​សងខាង​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ ។ ក្រោយ​ធ្វើការ​សាកសួរ បាន​ឲ្យ​ដឹង​ថា…

ជម្លោះ ត្រាំ-អ៊ីឡុនម៉ូស៖ លោកត្រាំ​គំរាម​លុប​ចោល​កុងត្រា​រដ្ឋ​ជាមួយ​មហាសេដ្ឋី​អ៊ីឡុនម៉ូស ក្រោយ​ជម្លោះ​ពាក្យសម្ដី​ខ្លាំងក្លា

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​៥​មិថុនា​ថា មហាសេដ្ឋី​អ៊ី​ឡុ​ន​ម៉ូ​ស​ក្លាយជា​ឆ្កួត​ហើយ រួច​លោក​ស្នើ​ឲ្យ​មហាសេដ្ឋី​រូប​នោះ ចាកចេញ​និង​គំរាម​លុប​ចោល​​បណ្ដា​កុងត្រា​ជាមួយ​រដ្ឋ​។ លោក​អ៊ីឡុ​ន​ម៉ូ​ស​ថៅកែ​ក្រុមហ៊ុន​TESLA និង​SPACEX ដែល​ចាក​ចេញពី​ក្រសួង​ប្រសិទ្ធភាព​រដ្ឋា​ភិបាល​DOGE​កាលពី​ស​ប្ដា​ហ៍​មុន វាយតម្លៃ​ថា បើ​គ្មាន​រូប​លោក​ជួយ​លោក ត្រាំ​នឹង​ត្រូវ​ចេញ​ឆ្នោត​ប្រធានាធិបតី​បាត់​ទៅ​ហើយ​។ ចំណែក​លោក​ត្រាំ​វិញ​អះអាង​ថា​លោក​អី​ុ​ឡុ​ន​ម៉ូ​ស​ក្លាយជា​ឆ្កួត ដោយសារ​ការ​សម្រេច​របស់​ប្រធានាធិបតី មិន​គាំទ្រ​រថយន្ត​អ​គ្កិ​ស​នី​របស់​លោក ហើយ​ឲ្យ​ចាក​ចេញពី​រដ្ឋាភិបាល​អា​មេ​រិ​ក​។ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​លោក​ត្រាំ​សរសេរ​ថា លោក​អ៊ី​ឡុ​ន​ម៉ូ​ស​ពិតជា​ឆ្កួត ដោយ​លោក​គំរាម​នា​ឱកាស​នោះ​ដែរ…

លោកត្រាំហាម៖ ពលរដ្ឋ១២ប្រទេសត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក ដើម្បីការពារជាតិ

សហរដ្ឋអាមេរិក ៖ យោង​តាម​ឯកសារ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៤​មិថុនា​ដោយ​សេត​វិមាន​ថា ប្រ​ធា នា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន មី​យ៉ា​ន់​ម៉ា ឆា​ដ សា​ធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ហ្គី​ណេ​អេក្វាទ័រ អេ​រី​ត្រេ ហៃ​ទី អី​ុ​រ៉​ង់ លី​ប៊ី សូ​ម៉ា​លី ស៊ូ​ដង់​និង​យេ​ម៉ែ​ន ចូល​ដែនដី​អា​មេ​រិ​ក​ចាប់ពី​ថ្ងៃ​ទី​៩​មិថុនា​ទៅ​ដោយ​លោក​ថា ដើម្បី​ការពារ​ប្រទេស​ចំពោះ​ពួក​ភេរវ​ករ​បរទេស​។ លោក​ត្រាំ​លើក​ឡើង​ថា ការ​ហាមឃាត់​នេះ​មក​ពី​ហេតុផល​នៃ​ការ​វាយប្រហារ​មួយ​ដែល​កើត​មាននៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ…

ភ្លើងឆេះឃ្លាំងសាឡុងស្ទឹងមានជ័យ៖ ផ្អើលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្ស័យឆ្លងចរន្តអគ្គិសនី

រាជធានីភ្នំពេញ ៖ ឆេះ​សិប្បកម្ម​ផលិតកម្ម​កៅ​សា​ឡុ​ង​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៤​និ​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០២៥ ចំនុច​ឃ្លាំង​សិប្បកម្ម​ផលិត​កៅអី​សា​ឡុ​ង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​៣៧១​សឡា ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ដែល​រស់នៅ​ម្ដុំ​ផ្ទះល្វែង​ជាប់​ឃ្លាំង​សិប្បកម្ម​ខាងលើ ស្រាប់តែ​ធំ​​ក្លិន​ផ្សែង​ឈ្ងៀម ក៍បាន​បើកទ្វារ​ចេញ​រក​មើលឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ពី​ឃ្លាំង​ផ្នែក​ខាងក្រោយ​តែ​មិន​ស្តុ​ប​អ្វី​នោះ​ទេ ក៍បាន​រត់​មក​ប្រាប់​សន្តិសុខ​ដែល​យាម​នៅ​ខាង​មុខ អោយ​ហៅ​ម្ចាស់​ឃ្លាំង​បើក​សោ​ចូល​ទៅ​មើលឃើញ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ចេញពី​ឃ្លាំង​ស្តុក​កំទិច​ឈើ​ សំរាប់​ធ្វើ​កៅអី​សា​ឡុ​ង ទើប​នាំ​គ្នា​ឆោឡោ​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យអោយ​ជួយ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​តែ​ម្ដង…

បង្ក្រាបម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង៖ នគរបាលរាជធានីភ្នំពេញឃាត់បាន ១២៦គ្រឿង ត្រឹម៦ថ្ងៃ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចំនួន​៦​ថ្ងៃ នគរបាល​នៅ​តាម​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង បង្ក​សំឡេង​ខ្លាំង​ៗ​បាន​សរុប​ចំនួន​១២៦​គ្រឿង និង​នាំ​ខ្លួន​ទាំង​ម្ចាស់​មក​ណែនាំ​ដោះ​ដូរ បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​ចេញ ព្រមទាំង​អញ្ជើញ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ ។ តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០…