យុត្តិធម៌ព្រំដែន! កម្ពុជាប្តឹងថៃទៅ ICJ រឿងតំបន់៤ ដើម្បីពន្លត់ភ្លើងជ្រុលនិយម
ទាំងរដ្ឋាភិបាល និងសភាទាំងពីររបស់កម្ពុជា បានមានការសម្រេចចិត្តរួមមួយ ដើម្បីយករឿងជម្លោះព្រំដែនកម្ពុជាជាមួយថៃទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ ដើម្បីពន្លត់ភ្លើងនយោបាយ ដែលដុតបញ្ឆេះដោយក្រុមជ្រុលនិយមទាំងនៅកម្ពុជា និងថៃ ។ ការសម្រេចចិត្តនះ ធ្វើឡើងនៅក្នុងសមាជលើកទីមួយ នៃរដ្ឋសភា និងព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ។ នៅចំពោះមុខ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា…