ព័ត៌មានផ្សេងៗ

ប្តី​ចេញ​ទៅ​រក​ត្រី ឃើញ​ឱកាសល្អ ចូល​ទៅ​ចា.ប់​ប្រពន្ធ​គេ បាន​២​ថ្ងៃ ត្រូវ​នគរបាល​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ​៖ បុរស​​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន ខណៈ​ដែល​ចូល​ទៅ​ចាប់រំលោភ​ប្រពន្ធ​គេ​ទើប​ឆ្លងទន្លេរ​បាន​មួយ​ខែ​កន្លះ ហើយ​ប្តី​ចេញ​ទៅ​រក​ត្រី​ពេល​យប់​អា​ធ្រា​ត្រ ​ជនសង្ស័យ​ឃើញ​ឱកាសល្អ ក៏​លបចូល​ទៅ​ចាប់រំលោភ​ទាំង​កំរោល រំលង​បាន​២​ថ្ងៃ​ ក៏ត្រូវនគរបាល​ឃាត់​ខ្លួន។ ហេតុការណ៍​ឃាត់ខ្លួន​​ជនសង្ស័យ​ចាប់រំលោភ​ប្រពន្ធ​គេ ទើប​ឆ្លងទន្លេរ​បាន​មួយ​ខែ​កន្លះ​នេះ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ នៅស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ដែល​នគរបាល​ឃាត់ខ្លួន មានឈ្មោះ​ថេ​ត ឡុ​ង​ភេទ​ប្រុស អាយុ…

ចាប់បញ្ជូនថៅកែចិនទៅតុលាការ ករណីប្រើហិ.ង្សាស្លា.ប់​មនុស្ស

រាជធានី​ភ្នំពេញ ៖ ថៅកែ​ជា​ជនជាតិ​ចិន​ម្នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ស្លាប់​ដល់​ជន​រង​គ្រោះ ។ ជនសង្ស័យ​ឈ្មោះ YUAN BAODONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ថៅកែ​គ្រប់គ្រង​ផ្នែក​ទឹក​-​ភ្លើង​នៅ​សណ្ឋាគា​រអេច ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់…

បងប្រុស​ទៅ​ស្រុក​១ថ្ងៃ​ ត្រឡប់​មក​វិញ​ឃើញ​បន្ទប់​ជួល​ចា.ក់សោ​ខាងក្នុង ទូរស័ព្ទ​​ក៏មិន​លើក សង្ស័យ​​នាំ​​អ្នក​ជិតខាងគា.ស់​បង្អួច​មើល ប្រទះ​ឃើញ​ប្អូន​​យ៉ាងរន្ធ.ត់

រាជធានីភ្នំពេញ ៖ បងប្អូន​ប្រុស​២​នាក់​ស្នាក់​នៅ​ជាមួយ​គ្នា ខ​ណះ​ពេល​បងប្រុស​ទៅ​ស្រុក​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ឃើញ​ទ្វារ​បន្ទប់​បិទ​ខាងក្នុង​មានការ​សង្ស័យ​បាន​នាំ​គ្នា​គាស់​បង្អួច​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​ដេក​ស្លាប់​នៅ​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨​ឧសភា​ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សព​ជន​រង​គ្រោះ​ឈ្មោះ គេញ លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ…

ឈប់​ម៉ូតូ​ចុះ​មើល​គ្រោះថ្នា.ក់​ច​រា​ចរណ៍​មួយ​ភ្លែត​ ​ត្រូវជនឆ្លៀតឱកាសលួ.ចកា.ច់ក​ម៉ូតូ​យកទៅ​បា.ត់

Your browser does not support the audio element. 0:00 0:00 រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ ឃើញ​គ្រោះថ្នាក់​ចរ​រា​ចរណ៍​នៅ​តាម​ផ្លូវ​ ក៏បាន​ឈប់​ម៉ូតូ​ចុះ​មើល​មួយ​ភ្លែត ​ស្រាប់តែមាន​ជនឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​នឹង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៧ ​ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​៥៩២​កែង​ផ្លូវ​៦០៦…

ត្រី​ពុ.លក្នុង​ស្ទឹង​ព្រែក​ត្នោត មិន​ទាន់​ដឹង​មូលហេតុ ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​​ចុះចា.ប់

ខេត្តកំពង់ស្ពឺ​ ៖ ត្រី​តូច​ធំ​បាន​ពុល​នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត មុខ​វិមាន​ឯករាជ ក្នុង​ក្រុង​ច្បារមន ទីរួមខេត្ត​កំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥​ម្សិលមិញ មិន​ទាន់​ដឹង​មូលហេតុ​។ ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​មក​រក​ត្រី​នេះ គឺ​ត្រី​តូច ត្រី​ធំ បាន​ពុល​ងើបឡើង​ហែល​នៅ​លើ​ទឹក ពេល​ឃើញ​ដូច​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​រក​ត្រី ខ្លះ​មាន​ដំបង​ចាំ​វាយ ខ្លះ​ទៀត​មាន​មង ខ្លះ​ទៀត​មាន​ស្នរ​(​ច្បូក​) និង​ខ្លះ​ទៀត​មា​នក​ន្ទ​ង​ចាំ​ចូក​យក​ត្រី​គ្រាន់​បាន​ហូប…

ក្រសួងសុខាភិបាលស្នើឱ្យប្រយ័ត្នផ្តាសាយបក្សី បន្ទាប់ពីវាសម្លា.ប់កុមារម្នាក់

ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំ​រា​.​ម​កំ​ហែ​.​ង​សុខភាព​ប្រជាជន​កម្ពុជា ដោយ​តម្រូវ​អោយ​ប្រជាជន​ទាំងអស់ បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​បន្ទាប់​ពី​កុមា​រា​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ដ៏​កាច​នេះ ។ ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​ថា កុមា​រា​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមា​រា អាយុ​១១​ឆ្នាំ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត…

ត្រាំ​សម្រេច​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​ហាវើត​ព្រោះ​ប្រឆាំង​នយោបាយ​របស់​គាត់

ទី​ក្រុង​វ៉ាស៊ីនតោន៖ សាកល​វិទ្យាល័យ​ហាវើត​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​នៅ​ពេល​លោក​ត្រាំ​ហាក់​ដូច​ជា​បង្ហាញ​អារម្មណ៍​ចង់​ចាញ់​ចង់​ឈ្នះ​ជាមួយ​នឹង​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​មួយ​នេះ​យ៉ាង​ខ្លាំង​។ ថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោកសម្រេច​ចិត្ត​​​កាត់​ផ្ដាច់​រាល់​កម្ម​វិធី​តូច​-​ធំ​ទាំង​អស់​ជា​ស្ថា​ពរ​ជា​មួយ​ហាវើត​ ជា​ពិសេស​កិច្ច​សន្យា​ពាក់​ព័ន្ធ​នឹង​ហិរញ្ញ​ប្បទាន​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​។ រដ្ឋា​ភិបាល​អាមេរិក​ធ្វើ​ដល់​ថ្នាក់​នេះ​ជា​លក្ខណៈ​កាត់​ផ្ដាច់​សរ​សៃ​ឈាម​របស់​ហាវើត​ និង​ចង់​ឱ្យ​ហាវើត​លុត​ជង្គង់​សូម​ចុះ​ចាញ់​តែ​ម្ដង​។ បន្ទាប់​ពី​ហាវើត​ចេញ​មុខ​ប្រឆាំង​នឹង​នយោ​បាយ​របស់​ត្រាំ លោក​បាន​កាត់​ផ្ដាច់​ប្រាក់​ជំនួយ​ជាង​២​ពាន់​លាន​ដុល្លារ។​ ក្រោយ​មក​ផ្ដាច់​ជាង​៤៥០​លាន​ដុល្លារ​ថែម​ទៀត​។ មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​បញ្ជា​ឱ្យ​ហាវើត​ឈប់​ទទួល​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​នៅ​ក្នុង​សាលា​របស់​ខ្លួន​ត​ទៅ​ទៀត​។ គ្រាន់​តែ​ថា​ចៅ​ក្រម​បាន​ធ្វើ​អន្តរាគមន៍ និង​ព្យួរ​ទុក​បទ​បញ្ជា​នេះ​។​ យោង​តាម​មន្ត្រី​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​រូប​នោះ រដ្ឋាភិបាល​នឹង​ផ្ញើ​លិខិត​រំលឹក​មួយ​ច្បាប់​ទៅ​ស្ថាប័ន​ចំណុះ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ​ថា​តើ​មាន​នៅ​សេស​សល់​កិច្ច​សន្យា​ប៉ុន្មាន​អី​ប៉ុន្មាន​ជា​មួយ​ហាវើត​។ ពួក​គេ​ត្រូវ​​​ពិនិត្យ​ថា​​តើ​ត្រូវ​​ផ្ដាច់​កុង​ត្រា​ចោល ឬ​ត្រូវ​ផ្ទេរ​ទៅ​កន្លែង​ណា​ផ្សេង​ដើម្បី​កុំ​ឱ្យ​ហាវើត​ និង​ស្ថាប័ន​របស់​រដ្ឋ​ជំពាក់​វាក់​វិន​គ្នា​ត​ទៅ​ទៀត​។…

ទុរេន​បែក​អន្លូង ល្បីមានរសជាតិឈ្ងុយឆ្ងាញ់ ពេលនេះ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​​ហើយ​

ខេត្តកំពង់ចាម​ ៖ ទុរេន​បែក​អន្លូង ​ស្ថិត​នៅ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ចិត្ត​ទទួលទាន​។ មក​ដល់​ពេល​នេះ​ចាប់ផ្ដើម​ហុច​ផល​ជា​បណ្ដើរ​ៗ​ហើយ ពិសេស​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង​។ អ្នកស្រី​វ៉ែន សុ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ​ម្ចាស់​ចំការ​ទុរេន​បែក​អន្លង បាន​ប្រាប់​ឱ្យ​ដឹង​អ្នក​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ឆ្នាំ​២០២៥​ ថា​ គាត់​គឺ​មានស្រុក​កំណើត​នៅ​ទី​នេះដោយសារ​តែ​ល្បី​ពូជ​ទុរេន​ម៉ា​ន់​ថង ក៏​បាន​ទៅ​ទិញ​ពូជ​នៅ​ស្រែ​វាល ដើម្បី​យក​មក​ដាំ​នៅ​លើ​ដីចំការ​របស់​ខ្លួន​ដែល​មាន​ទំហំ​ប្រមាណ​៣​ហិ​កតា​។ ក្រោម​ការ​ថែទាំ​ដិត​ដល់​ក្នុង​រយៈពេល​៥​ឆ្នាំ​គឺ​ចាប់ផ្ដើម​ប្រមូល​ផល​ក្នុង​មួយ​ឆ្នាំ​បាន​រហូត​ដល់​ទម្ងន់​១៦​តោន ឯណោះ​។…

តំណាង​អយ្យការ​ចោទប្រកាន់​មន្ត្រី​នគរបាល​ស្រុក​ប​វេ​ល ២​រូបពី​បទ​សូកប៉ាន់ និង​សម្អាត​ប្រាក់ តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាស​ន្ន​

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​ ថា តំណា​ង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​ជន​ត្រូវ​ចោទ​២​នាក់​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ និង​បទ​សម្អាត​ប្រាក់​តាម​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា​២៧ មាត្រា​៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម…

ព្រះសង្ឃ និងយាយជីពុ.លផ្សិតពេញវត្តនៅស្រុកវ៉ារិន

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​ព្រះសង្ឃ​ចំនួន​១៤​អង្គ និង​យាយជី​ចំនួន​២​នាក់ បាន​កើត​មាន​អាកា​រៈ​ពុលផ្សិត ក្រោយ​ឆាន់ និង​ទទួលទាន បន្ទាប់​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ធ្វើ​ចង្ហាន់​ប្រគេន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​វត្ត​ច័ន្ទ​គី​រី ក្នុងភូមិ​គោក​កណ្តាល ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទាំង​ព្រះសង្ឃ និង​ដូនជី ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ ដើម្បី​សង្គ្រោះ…