ព័ត៌មានផ្សេងៗ

ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្រោយ​ការ​ផ្ទុះ​អា​.​វុ​.​ធ​.​សម្តេច​បវរ​ធិ​បតី​សុំ​ឱ្យ​ទុកចិត្ត​លើ​រាជរដ្ឋា​ភិ​បាល

ប្រទេស​ជប៉ុន ៖ ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ពេល​បំពេញបេសកកម្ម​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ទៅ​កាន់​ជនរួមជាតិ​ខ្មែរ ចំពោះ​ស្ថានការណ៍​នៃ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ​នៅ​ព្រំដែន​ក្នុង​តំបន់​មុំ​បី ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។…

ចូលរួម​ប្រឆាំង​មាន​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្ក​ឱ្យ​មានការ​ភ័យ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គឺជា​កិច្ច​ការងារ​មួយ​យ៉ាង​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​របស់​យើង​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​ពិត​ត្រឹមត្រូវ ហើយ​ក្នុង​នេះ ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍​ក៏​ដូច​គ្នា​ដែរ មិន​ត្រូវ​ឱ្យ​មាន​ព័ត៌ មាន​ក្លែងក្លាយ​បង្ក​ឱ្យ​មានការ​ភ័យ​ព្រួយ ឬ​មានការ​បារម្ភ​ពី​សំណាក់​អ្នកទេសចរ​នោះ​ឡើយ ។ ថ្លែង​ក្នុង​វេទិកា​ស្តី​ពី​«​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ទេសចរណ៍​ក្នុង​រដូវ​កាល​បៃតង (Green Season) និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» កាលពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥…

ជប៉ុន ៖ កម្ពុជា គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ការវិនិយោគ

វិនិយោគិន​ជប៉ុន នៅ​កម្ពុជា​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ ។ ការ​លើក​ឡង​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក YOSHIHISA Kainuma ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន MinebeaMitsumi Inc., និង​សហការី…

កាន់ ម៉ូ និង Kader ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ជំនួប ASEAN All-Stars យកឈ្នះ Man Utd

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ ក្លិប​បាល់ទាត់ Manchester United បាន​ត្រឹម​ខកចិត្ត​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​អន្តរជាតិ​លើក​ដំបូង​ក្រោយ​ចប់​រដូវ​កាល​នេះ​របស់​ខ្លួន បន្ទាប់​ពី​ចាញ់​ក្រុម​តារាបាល់ទាត់​ឆ្នើម​តំបន់​អាស៊ាន ASEAN All-Stars ដោយ​លទ្ធផល ១​ទល់​នឹង​០ នៅ​ឯ​កីឡដ្ឋាន​ជាតិ Bukit Jalil ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​។ នៅ​ក្នុង​ការ​ប្រកួត​មាន​អ្នក​ទស្សនា​ផ្ទាល់​សរុប​ចំនួន…

​​ចិន​ច្រានចោល​សេចក្តីរាយការណ៍​របស់​អ៊ុយ​ក្រែ​ន​ថា​ ក្រុង​ប៉េ​កាំ​ង​ផ្គត់ផ្គង់​អាវុធ​ដល់​រុ​ស្ស៊ី

ប្រទេស​ចិន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា ២០២៥​ថា ចិន​ពុំដែល​ផ្តល់​អាវុធ​ប្រល័យ​ដល់​ភាគី​ណាមួយ​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ទីក្រុង​ប៉េ​កាំ​ង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នូវ​វត្ថុ​ដែល​អាច​ប្រើប្រាស់​ទាំង​ស៊ី​វិល និង​យោធា ។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សេចក្តីរាយការណ៍​របស់​អ៊ុយ​ក្រែ​ន​ថា ចិន​បាន​ផ្គត់ផ្គង់​សម្ភារៈ ដល់​រោងចក្រ​យោធា​រុ​ស្ស៊ី ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​២៧ ឧសភា ២០២៥​ថា…

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល ៖ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​កាលពី​ម៉ោង​១២ និង​៤៩​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ​ថា ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក លន់ លុ​ច មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ ៦០១ បាន​បន្ត​ចាត់តាំង​លោក​វរសេនីយ៍ត្រី វេ​ង ហ៊ា​ច​ចាន់​រ៉ា មេបញ្ជាការ​កងអនុសេនាធំ​ល្បាត​ទី​១ ដឹកនាំ​កម្លាំង​ដើរ​ល្បាត…

ប្តី​ចេញ​ទៅ​រក​ត្រី ឃើញ​ឱកាសល្អ ចូល​ទៅ​ចា.ប់​ប្រពន្ធ​គេ បាន​២​ថ្ងៃ ត្រូវ​នគរបាល​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ​៖ បុរស​​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន ខណៈ​ដែល​ចូល​ទៅ​ចាប់រំលោភ​ប្រពន្ធ​គេ​ទើប​ឆ្លងទន្លេរ​បាន​មួយ​ខែ​កន្លះ ហើយ​ប្តី​ចេញ​ទៅ​រក​ត្រី​ពេល​យប់​អា​ធ្រា​ត្រ ​ជនសង្ស័យ​ឃើញ​ឱកាសល្អ ក៏​លបចូល​ទៅ​ចាប់រំលោភ​ទាំង​កំរោល រំលង​បាន​២​ថ្ងៃ​ ក៏ត្រូវនគរបាល​ឃាត់​ខ្លួន។ ហេតុការណ៍​ឃាត់ខ្លួន​​ជនសង្ស័យ​ចាប់រំលោភ​ប្រពន្ធ​គេ ទើប​ឆ្លងទន្លេរ​បាន​មួយ​ខែ​កន្លះ​នេះ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ នៅស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ដែល​នគរបាល​ឃាត់ខ្លួន មានឈ្មោះ​ថេ​ត ឡុ​ង​ភេទ​ប្រុស អាយុ…

ចាប់បញ្ជូនថៅកែចិនទៅតុលាការ ករណីប្រើហិ.ង្សាស្លា.ប់​មនុស្ស

រាជធានី​ភ្នំពេញ ៖ ថៅកែ​ជា​ជនជាតិ​ចិន​ម្នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ស្លាប់​ដល់​ជន​រង​គ្រោះ ។ ជនសង្ស័យ​ឈ្មោះ YUAN BAODONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ថៅកែ​គ្រប់គ្រង​ផ្នែក​ទឹក​-​ភ្លើង​នៅ​សណ្ឋាគា​រអេច ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់…

បងប្រុស​ទៅ​ស្រុក​១ថ្ងៃ​ ត្រឡប់​មក​វិញ​ឃើញ​បន្ទប់​ជួល​ចា.ក់សោ​ខាងក្នុង ទូរស័ព្ទ​​ក៏មិន​លើក សង្ស័យ​​នាំ​​អ្នក​ជិតខាងគា.ស់​បង្អួច​មើល ប្រទះ​ឃើញ​ប្អូន​​យ៉ាងរន្ធ.ត់

រាជធានីភ្នំពេញ ៖ បងប្អូន​ប្រុស​២​នាក់​ស្នាក់​នៅ​ជាមួយ​គ្នា ខ​ណះ​ពេល​បងប្រុស​ទៅ​ស្រុក​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ឃើញ​ទ្វារ​បន្ទប់​បិទ​ខាងក្នុង​មានការ​សង្ស័យ​បាន​នាំ​គ្នា​គាស់​បង្អួច​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​ដេក​ស្លាប់​នៅ​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨​ឧសភា​ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សព​ជន​រង​គ្រោះ​ឈ្មោះ គេញ លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ…

ឈប់​ម៉ូតូ​ចុះ​មើល​គ្រោះថ្នា.ក់​ច​រា​ចរណ៍​មួយ​ភ្លែត​ ​ត្រូវជនឆ្លៀតឱកាសលួ.ចកា.ច់ក​ម៉ូតូ​យកទៅ​បា.ត់

Your browser does not support the audio element. 0:00 0:00 រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ ឃើញ​គ្រោះថ្នាក់​ចរ​រា​ចរណ៍​នៅ​តាម​ផ្លូវ​ ក៏បាន​ឈប់​ម៉ូតូ​ចុះ​មើល​មួយ​ភ្លែត ​ស្រាប់តែមាន​ជនឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​នឹង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៧ ​ខែឧសភា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​៥៩២​កែង​ផ្លូវ​៦០៦…