ព័ត៌មានផ្សេងៗ

ត្រី​ពុ.លក្នុង​ស្ទឹង​ព្រែក​ត្នោត មិន​ទាន់​ដឹង​មូលហេតុ ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​​ចុះចា.ប់

ខេត្តកំពង់ស្ពឺ​ ៖ ត្រី​តូច​ធំ​បាន​ពុល​នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត មុខ​វិមាន​ឯករាជ ក្នុង​ក្រុង​ច្បារមន ទីរួមខេត្ត​កំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥​ម្សិលមិញ មិន​ទាន់​ដឹង​មូលហេតុ​។ ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ឱ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​មក​រក​ត្រី​នេះ គឺ​ត្រី​តូច ត្រី​ធំ បាន​ពុល​ងើបឡើង​ហែល​នៅ​លើ​ទឹក ពេល​ឃើញ​ដូច​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​រក​ត្រី ខ្លះ​មាន​ដំបង​ចាំ​វាយ ខ្លះ​ទៀត​មាន​មង ខ្លះ​ទៀត​មាន​ស្នរ​(​ច្បូក​) និង​ខ្លះ​ទៀត​មា​នក​ន្ទ​ង​ចាំ​ចូក​យក​ត្រី​គ្រាន់​បាន​ហូប…

ក្រសួងសុខាភិបាលស្នើឱ្យប្រយ័ត្នផ្តាសាយបក្សី បន្ទាប់ពីវាសម្លា.ប់កុមារម្នាក់

ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំ​រា​.​ម​កំ​ហែ​.​ង​សុខភាព​ប្រជាជន​កម្ពុជា ដោយ​តម្រូវ​អោយ​ប្រជាជន​ទាំងអស់ បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​បន្ទាប់​ពី​កុមា​រា​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ដ៏​កាច​នេះ ។ ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា​ថា កុមា​រា​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមា​រា អាយុ​១១​ឆ្នាំ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត…

ត្រាំ​សម្រេច​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​ហាវើត​ព្រោះ​ប្រឆាំង​នយោបាយ​របស់​គាត់

ទី​ក្រុង​វ៉ាស៊ីនតោន៖ សាកល​វិទ្យាល័យ​ហាវើត​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​នៅ​ពេល​លោក​ត្រាំ​ហាក់​ដូច​ជា​បង្ហាញ​អារម្មណ៍​ចង់​ចាញ់​ចង់​ឈ្នះ​ជាមួយ​នឹង​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​មួយ​នេះ​យ៉ាង​ខ្លាំង​។ ថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោកសម្រេច​ចិត្ត​​​កាត់​ផ្ដាច់​រាល់​កម្ម​វិធី​តូច​-​ធំ​ទាំង​អស់​ជា​ស្ថា​ពរ​ជា​មួយ​ហាវើត​ ជា​ពិសេស​កិច្ច​សន្យា​ពាក់​ព័ន្ធ​នឹង​ហិរញ្ញ​ប្បទាន​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​។ រដ្ឋា​ភិបាល​អាមេរិក​ធ្វើ​ដល់​ថ្នាក់​នេះ​ជា​លក្ខណៈ​កាត់​ផ្ដាច់​សរ​សៃ​ឈាម​របស់​ហាវើត​ និង​ចង់​ឱ្យ​ហាវើត​លុត​ជង្គង់​សូម​ចុះ​ចាញ់​តែ​ម្ដង​។ បន្ទាប់​ពី​ហាវើត​ចេញ​មុខ​ប្រឆាំង​នឹង​នយោ​បាយ​របស់​ត្រាំ លោក​បាន​កាត់​ផ្ដាច់​ប្រាក់​ជំនួយ​ជាង​២​ពាន់​លាន​ដុល្លារ។​ ក្រោយ​មក​ផ្ដាច់​ជាង​៤៥០​លាន​ដុល្លារ​ថែម​ទៀត​។ មិន​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​បញ្ជា​ឱ្យ​ហាវើត​ឈប់​ទទួល​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​នៅ​ក្នុង​សាលា​របស់​ខ្លួន​ត​ទៅ​ទៀត​។ គ្រាន់​តែ​ថា​ចៅ​ក្រម​បាន​ធ្វើ​អន្តរាគមន៍ និង​ព្យួរ​ទុក​បទ​បញ្ជា​នេះ​។​ យោង​តាម​មន្ត្រី​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​រូប​នោះ រដ្ឋាភិបាល​នឹង​ផ្ញើ​លិខិត​រំលឹក​មួយ​ច្បាប់​ទៅ​ស្ថាប័ន​ចំណុះ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ​ថា​តើ​មាន​នៅ​សេស​សល់​កិច្ច​សន្យា​ប៉ុន្មាន​អី​ប៉ុន្មាន​ជា​មួយ​ហាវើត​។ ពួក​គេ​ត្រូវ​​​ពិនិត្យ​ថា​​តើ​ត្រូវ​​ផ្ដាច់​កុង​ត្រា​ចោល ឬ​ត្រូវ​ផ្ទេរ​ទៅ​កន្លែង​ណា​ផ្សេង​ដើម្បី​កុំ​ឱ្យ​ហាវើត​ និង​ស្ថាប័ន​របស់​រដ្ឋ​ជំពាក់​វាក់​វិន​គ្នា​ត​ទៅ​ទៀត​។…

ទុរេន​បែក​អន្លូង ល្បីមានរសជាតិឈ្ងុយឆ្ងាញ់ ពេលនេះ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​​ហើយ​

ខេត្តកំពង់ចាម​ ៖ ទុរេន​បែក​អន្លូង ​ស្ថិត​នៅ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ចិត្ត​ទទួលទាន​។ មក​ដល់​ពេល​នេះ​ចាប់ផ្ដើម​ហុច​ផល​ជា​បណ្ដើរ​ៗ​ហើយ ពិសេស​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង​។ អ្នកស្រី​វ៉ែន សុ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ​ម្ចាស់​ចំការ​ទុរេន​បែក​អន្លង បាន​ប្រាប់​ឱ្យ​ដឹង​អ្នក​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ឆ្នាំ​២០២៥​ ថា​ គាត់​គឺ​មានស្រុក​កំណើត​នៅ​ទី​នេះដោយសារ​តែ​ល្បី​ពូជ​ទុរេន​ម៉ា​ន់​ថង ក៏​បាន​ទៅ​ទិញ​ពូជ​នៅ​ស្រែ​វាល ដើម្បី​យក​មក​ដាំ​នៅ​លើ​ដីចំការ​របស់​ខ្លួន​ដែល​មាន​ទំហំ​ប្រមាណ​៣​ហិ​កតា​។ ក្រោម​ការ​ថែទាំ​ដិត​ដល់​ក្នុង​រយៈពេល​៥​ឆ្នាំ​គឺ​ចាប់ផ្ដើម​ប្រមូល​ផល​ក្នុង​មួយ​ឆ្នាំ​បាន​រហូត​ដល់​ទម្ងន់​១៦​តោន ឯណោះ​។…

តំណាង​អយ្យការ​ចោទប្រកាន់​មន្ត្រី​នគរបាល​ស្រុក​ប​វេ​ល ២​រូបពី​បទ​សូកប៉ាន់ និង​សម្អាត​ប្រាក់ តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាស​ន្ន​

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​ ថា តំណា​ង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​ជន​ត្រូវ​ចោទ​២​នាក់​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ និង​បទ​សម្អាត​ប្រាក់​តាម​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា​២៧ មាត្រា​៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម…

ព្រះសង្ឃ និងយាយជីពុ.លផ្សិតពេញវត្តនៅស្រុកវ៉ារិន

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​ព្រះសង្ឃ​ចំនួន​១៤​អង្គ និង​យាយជី​ចំនួន​២​នាក់ បាន​កើត​មាន​អាកា​រៈ​ពុលផ្សិត ក្រោយ​ឆាន់ និង​ទទួលទាន បន្ទាប់​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ធ្វើ​ចង្ហាន់​ប្រគេន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅ​វត្ត​ច័ន្ទ​គី​រី ក្នុងភូមិ​គោក​កណ្តាល ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ទាំង​ព្រះសង្ឃ និង​ដូនជី ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ ដើម្បី​សង្គ្រោះ…

ពេលថ្ងៃធ្វើជាគ្រូពេទ្យ ពេលយប់ធ្វើការនៅកន្លែងកែច្នៃកាកសំណល់ ផ្ទុះការចាប់អារម្មណ៍ក្រោយនាងមិនរើ.សអើ.ងការងារ

ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​អ្នកគ្រូ​មួយ​មួយ ដោយពេល​ថ្ងៃ នាង​ធ្វើការ​ជា​អ្នកគ្រូ​ពេទ្យ ហើយ​ពេល​យប់​ឡើង នាង​ធ្វើការ​នៅ​ស្ថានីយ​កែ​ច្នៃ​កាក​សំណល់ ខណៈ​នាង​មិន​រើស​អើ​.​ង​ការងារ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ SCMP ។ អ្នកគ្រូ​ពេទ្យ វ័យ ២៦​ឆ្នាំ​រូប​នេះ នាង​មានឈ្មោះ​ថា Xiong ។ កញ្ញា…

ប្រធានាធិបតី​បារាំង​បកស្រាយ​រឿង​ប្រពន្ធ​រុញ​មុខ​លើ​យន្តហោះ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម

Your browser does not support the audio element. 0:00 0:00 បរទេស ៖ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា…

អាស៊ាន​អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​នៅ​មីយ៉ាន់​ម៉ា​បន្ត​អនុវត្ត​បទ​ឈប់​បា.ញ់

ទី​ក្រុង​​រ៉ង់​ហ្គូន៖ រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ប្ដេជ្ញា​ថា​នឹង​រួម​កម្លាំង​គ្នា​ដើម្បី​បន្ត​គាំទ្រ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់​ម៉ា​​ និង​​បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ប្រកាន់​ជំហរ​កសាង​សាមគ្គី​ភាព​នៅក្នុង​តំបន់​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​សមាគម​អាស៊ាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ផ្នែក​​មនុស្ស​ធម៌ និង​នយោបាយ​នៅ​មីយ៉ាន់​ម៉ា​នៅ​ពេល​ពួកគេ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទី​ក្រុង​គូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​។ រដ្ឋមន្ត្រី​កា​របរទេស​ម៉ាឡេស៊ី លោក​មហា​មេត​ ហាសាន់ (Mohamad Hasan) ថ្លែង​ថា​ការ​ដែល​អាស៊ាន​ចាត់​វិធាន​ការ​ឆាប់​រហ័ស​ទាន់​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រញ្ជួយ​ដី​នៅ​មីយ៉ាន់​ម៉ា​កាល​ពី​ចុង​ខែ​មី​នា​នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​អាស៊ាន​នៅ​តែ​ប្រកាន់​ជំហរ និង​គុណ​តម្លៃ​របស់​ខ្លួន​បាន​ល្អ​ណាស់​។ នោះ​គឺ​ចិត្ត​មេត្តា​-ករុណា, សាមគ្គី​ភាព​ និង​មនុស្ស​ធម៌​។ ​នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ថា​អាស៊ាន​នៅ​តែ​មាន​ឆន្ទៈ​មោះ​មុត​ដោយ​ឥត​ងាក​រេ​​នៅ​ក្នុង​ការ​ប្រកាន់​ជំហរ​ជា​មហា​គ្រួសារ​តែ​មួយ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​មីយ៉ាន់​ម៉ា​នៅ​ក្នុង​គ្រា​លំបាក​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការ​ទូត​ម៉ាឡេស៊ី​នៅ​ក្នុង​កិច្ច​ប្រជុំ​។ លោក​ក៏​ឆ្លៀត​​ឱកាស​នេះ​អំពាវ​នាវ​ទៅ​ភាគី​ជម្លោះ​ទាំង​អស់​នៅ​មីយ៉ាន់​ម៉ា​បន្ត​អនុវត្ត​បទ​ឈប់​បាញ់​ដែល​ពួក​គេ​ធ្លាប់​បាន​សន្យា​កាល​ពី​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​។ លោក​សូម​ជំរុញ​ឱ្យ​ភាគី​ជម្លោះនៅ​មីយ៉ាន់​ម៉ា​​ខិត​ខំ​ទប់​ស្កាត់​​មិន​​ឱ្យ​ប្រជា​ជន​រង​ទុក្ខ​វេទនា​​ដោយ​សារ​ខ្លួន​​…

អ្នក​ស្លា​.​ប់​ដោយ​ជំងឺមហារីក​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់​ជិត​២​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ​២០៣០

ខណ​:​ដែល​ជំងឺមហារីក​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​១៤០០០​នាក់ ក្នុង​មួយ​ឆ្នាំនោះ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ដ៏​សាហាវ​នេះ​នឹង​កាន់តែ​កើនឡើង​ដល់​ចំនួន​ជិត​២​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ​២០៣០ ។ វេជ្ជបណ្ឌិត​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ថា ដូច្នេះ គ្រប់​គ្នា​ត្រូវ​តែ​យកចិត្តទុកដាក់​ចូលរួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​តាម​រយ​:​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ផែនការ​ប្រឆាំង​ជំងឺមហារីក​ដែល​ប្រកាស​ដោយ​ក្រសួងសុខាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​និយាយ​ថា តាម​ការ​ប៉ាន់​ប្រមាណ​មាន​មនុស្ស​ស្លាប់​ជិត​១៤០០០​នាក់​កាលពី​ឆ្នាំ​២០២២ ។ តួលេខ​នេះ នឹង​កើនឡើង​ប្រហែល​៤០% នៅ​ត្រឹម​ឆ្នាំ​២០៣០ ហើយ…