ព័ត៌មានផ្សេងៗ

រឿង​ពិត​នៃ​ជីវិត​៖ តើ​ប្រាក់ខែ​៣០០​ដុល្លារ ត្រូវ​រៀបចំ​ជីវិត​របៀប​ណា​ ដើម្បី​អនាគត​ល្អ?

«​រៀប​ការ​ហើយ ​បើ​ចង់​សល់​លុយ​នោះ ដាច់ខាត​គួរតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើ​ផែនការ​គ្រួសារ ដោយ​កំណត់​គោលដៅ​ឲ្យ​ច្បាស់លាស់​ទៅ​តាម​លទ្ធភាព​ និង​សមត្ថភាព​នៃ​ចំណូល​និង​ចំណាយ​របស់​អ្នក​ទាំង​ពីរ​ដែល​បាន​កំណត់» ។ នេះ​គឺជា​អំណះអំណាង​របស់​បុរស​ជា​មេ​គ្រួសារ​តូច​មួយ​ ដែល​មាន​អាយុ​៤៧​ឆ្នាំ ហើយ​បាន​រៀប​ការ​កសាង​គ្រួសារ​អស់​រយៈពេល​១៨​ឆ្នាំ​ម្នាក់ ។ ជាមួយនឹង​ប្រាក់ខែ​ខ្លួនឯង​ត្រឹមតែ​៣០០​ដុល្លារ ហើយ​ភរិយា​មាន​ត្រឹមតែ២៥០ដុល្លារ លោកសុភា​រម្យ បាន​ចែករំលែក​ថា ឥឡូវ​គាត់​អាច​មានផ្ទះ​សមរម្យ​មួយ​ស្នាក់​នៅ មាន​រថយន្ត​ដែល​អាច​ចូល​ចំណោម​គេ​ចុះ​មួយ​គ្រឿង ហើយ​ក៏​អាច​មាន​លុយ​សល់​នៅ​ក្នុង​ធនាគារ​ខ្លះ​ផង​ដែរ ។ រីឯ​កូន​ៗ​ដែល​មាន​២រូប ក៏​អាច​នឹង​សិក្សានៅ​សាលា​ឯកជន​មួយ​…

ជំន.ន់​ទឹកភ្លៀង​ជ.ន់លិច​ស្រូវ និងដំឡូងមី ជា​ច្រើន​ហិ​កតា​ នៅ​ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ប្រជា​កសិករ​២​ស្រុក​/​ក្រុង​ជា​ច្រើន​ហិ​កតា​ត្រូវ​បាន​អភិបាល​ខេត្តបន្ទាយមានជ័យ​យក​គ្រឿងចក្រ​កាយ​រំដោះ​មុខទឹក​កាលពី​ថ្មី​ៗ​នៅ​ស្រុក​ស្វាយចេក​និង​ក្រុង​សិរី​សោភ័ណ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ច្រើន​មេ​បណ្តាល​ជំនន់​ទឹកភ្លៀង​ជន​លិច​ស្រូវ​និង​ដំឡូង​មី​ជា​ច្រើន​ហិ​កតា​ប្រឈម​ការ​ខូច​មាន​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ជាប់​ព្រំ​ដែល​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​ទើប​ប្រជា​កសិករ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​/​ឃុំ​.​សង្កាត់​សុំ​អោយ​ជួយ​អន្តរាគមន៍​ដើម្បី​បញ្ជៀ​ស​ទឹក​លិចលង់​ស្រូវ​និង​ដំឡូង​មី​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ក្រោយ​រាយការណ៍​ជូន​អាជ្ញាធរ​ឃើញ​វត្តមាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​និង​យក​គ្រឿងចក្រ​កាយ​រំដោះ​ទឹកធ្លាក់​ចូល​ប្រឡាយ​ប្រព័ន្ធ​មេ​ដើម្បី​រំដោះ​ទឹក​ហើយ​សុំ​ថ្លែង​អំណ​គុណ​ចំពោះ​អភិ​វ​បាល​ខេត្តបន្ទាយមានជ័យ និង​មន្ទី​ជំនាញ​ដែល​បាន​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​មេ​នៅ​ខេត្តបន្ទាយមានជ័យ​ឃើញ​ស្ថាន​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រែ​ស្រូវ​ និង​ដំណាំ​ប្រជា​កសិករ​នៅ​ស្រុក​ស្វាយចេក​ជាប់​ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ​ ហើយ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​យក​គ្រឿងចក្រ​កាយ​រំដោះ​ទឹក​បញ្ជៀ​សការ​លិចលង់…

ខឹ​.​ង​ញុះញង់​ឱ្យ​ប្រពន្ធ​លែង ទាញ​ដែក​ជ្រុង​វា​.​យស​.​ម្លា​.​ប់ ចុង​ក្រោយ​ដេក​គុ​.​ក

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​វ័យ​៧០​ឆ្នាំ​ម្នាក់​(​ដែល​ជា​អ្នក​ជិតខាង​និង​គ្នា​)​ត្រូវ​បាន​ជនល្មើស​វាយ​នឹង​ដែក​ជ្រុង បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​តែ​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​ញុះញង់​ឲ្យ​ប្រពន្ធ​របស់​គេ​លែងលះ​រូបគេ ។ អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ភូមិ​សេរី​ចរចារ ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ ថោ​ង ថេ​ត ភេទ​ប្រុស អាយុ​៧០​ឆ្នាំ…

នាំគ្នា​សម្រុ.កជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ៗ ​ខណៈផ្ទះ​១​ខ្នង​និង​សម្ភារៈ​ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ ព្រមទាំង​ម៉ូតូ​៣​គ្រឿង​ ។ ហេតុការណ៍នេះ​បានកើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​នៅ​ភូមិ​ក្រ​មល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។ ប្រជាពលរដ្ឋ​ប្រាប់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​ឃើញ​អណ្តាតភ្លើង​ឆេះ​នៅ​លើ​ផ្ទៈ​ហើយ​អ្នក​ជិតខាង​នាំ​គ្នា​សម្រុក​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​ចៅ​ប្រមាណ​២​ទៅ​៣​នាក់​និង​ម៉ូតូ​ដាក់​ក្រោម​ផ្ទៈ​ចំនួន​៣​គ្រឿង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​អន្តរាគមន៍​តែ​សំណាងអាក្រក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​ក្នុង​ផ្ទៈ​អស់ទាំង​ស្រុង​រយៈពេល​ក​ន្លៈ​ម៉ោង​។ កម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​និង​ប៉ុស្តិ៍​នគរបាល​ឃុំ​រហាត់ទឹក​និង​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​ជួយ​អន្តរាគមន៍​ពន្លត់​តែ​សោកស្តាយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​គ្មាន​អ្នក​រង​គ្រោះ​តែ​ប្រជាពលរដ្ឋ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​មាន​ជំងឺ​និង​ចៅ​២​ទៅ​៣​នាក់​បាន​រួច​ផុត​អគ្គី​ភ័យ​ឆាបឆេះ​។ កម្លាំង​ជំនាញ​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​អោយ​ឆាបឆេះ​ឡើង​នៅ​លើ​ផ្ទៈ​ហើយ​ឆេះ​រាលដាល​ឆេះ​អស់ទាំង​ស្រុង​ផ្ទៈ​១​ខ្នង​ឈើ​ប្រក​ស័ង្កសី​ជ​ញ្ជាំ​ក្តា​ដែល​មាន​ទទឹង​៦​ទៅ​៧​ម៉ែត្រ​និង​បណ្តោយ​៨​ទៅ​៩​ម៉ែត្រ​ដែល​មាន​ត​សំ​យ៉ាប​មក​ខាង​មុខ និង​ការ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង​និង​ជួយ​អន្តរាគមន៍​បាន​ស្ត្រី​ម្នាក់​និង​ក្មេង​២​ទៅ​៣​នាក់​និង​ម៉ូតូ​៣​គ្រឿង​។ កម្លាំង​អន្តរាគមន៍​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​គឺ​ម្ចាស់​មិន​បាន​នៅ​ផ្ទៈ​២​នាក់​ប្តី​ប្រពន្ធ​រវល់​ទៅ​ដេក​នៅ​ស្រែ​ហើយ​អោយ​ម្តាយ​ចាស់​មាន​ជំងឺ​និង​ក្មួយ​២​ទៅ​៣​នាក់​ដេកចាំ​ផ្ទៈ​ម្ចាស់​មានឈ្មោះ រ៉ា ភេទ​ប្រុស​អាយុ​ជិត​៦០​ឆ្នាំ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ តី អាយុ​ជាង​៦០​ឆ្នាំ…

ក្រសួងបរិស្ថាន​ ​រកឃើញ​រោងចក្រ​និង​ក្រុមហ៊ុន​ចំនួន​២​ទីតាំង បញ្ចេញ​សំណល់​រាវ​ប៉ះពាល់​​ដល់​ប្រភព​ទឹក​សាធារណៈ

ខេត្តកំពង់ស្ពឺ​៖ តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមការងារ​សុ​ក្រឹត្យ​កម្ម​បរិស្ថាន​កិច្ច នៃ​អគ្គ​នាយ​ដ្ឋា​ន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​បន្ត​រក​ឃើញ បញ្ហា​បំពុលបរិស្ថាន របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.​និង​ក្រុមហ៊ុន FOUR SEASONS…

រយៈពេល​៥​ខែ ក្រសួងបរិស្ថាន រក​ឃើញ​ក្រុមហ៊ុន និង​រោងចក្រ​ចំនួន​៣១ បាន​បញ្ចេញ​សំណល់​រាវ​ ប៉ះពាល់​ប្រភព​ទឹក​សាធារណៈ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២៥​នេះ ក្រុមហ៊ុន​និង​រោងចក្រ ចំនួន ៣១ ត្រូវ​បាន​រក​ឃើញ មានការ​បញ្ចេញ​សំណល់​រាវ​ប៉ះពាល់​ប្រភព​ទឹក​សាធារណៈ ជាក់ស្ដែង ក្រុមការងារ​សុ​ក្រឹត្យ​កម្ម​បរិស្ថាន​កិច្ច នៃ​អគ្គ​នាយ​ដ្ឋា​ន​គាំពារ​បរិស្ថាន ក្រសួងបរិស្ថាន កាលពី​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​បន្ត​រក​ឃើញ បញ្ហា​បំពុលបរិស្ថាន របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន…

ឃាត់ខ្លួនក្មេងទំនើ.ង៣នាក់កា.ប់គ្នារងរបួសធ្ងន់ស្រាលនៅមុខ KTV មួយកន្លែងនៅខណ្ឌ​ពោធិ​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​បាន​៣​នាក់​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​កា​.​ប់​គ្នា នៅ​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ នៅ​មុខ KTV មួយ​កន្លែង​យីហោ តន្ត្រី​ឫស្សី​មាស តាម​បណ្ដោយ​ផ្លូវ​២០០៤​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម៉ូតូ​ដែល​រង​ការ​ខូចខាត​មាន​២​គ្រឿង ទី​១ ម៉ាក​ហុង​ឌ្រី​ម…

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​រាជធានី​ភ្នំពេញ ជន់​លិច​ផ្លូវ​ជា​ច្រើន និង​កកស្ទះ​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​នេះ បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ទាំង​ធំ ទាំង​តូច នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទឹក​ជន​លិច បង្ក​ឲ្យ​កក់​ស្ទះចរាចរណ៍​ជា​ខ្លាំង ខណៈ​យានយន្ត​មួយ​ចំនួន​បាន​រលត់​ម៉ាស៊ីន​។ ចំណែក​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ បើ​តាម​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា ភ្នំពេញ ថ្ងៃនេះ គ្រប់ទឹក​ហើយ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា…

ក្រសួងសុខាភិបាល រៀបចំ​ទីតាំង​ច​ត្តា​ឡី​ស័ក និង​ការ​គ្រប់គ្រង​ជំងឺឆ្លង ក្នុង​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ តេ​ជោ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​រៀបចំ​ទីតាំង​សុខាភិបាល ផ្នែក​ច​ត្តា​ឡី​ស័ក និង​ការ​គ្រប់គ្រង​ជំងឺឆ្លង ក្នុង​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ តេ​ជោ ។ លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​ខា​ភិ​បាល ដែល​ទទួល​បន្ទុក​ការងារ​ជំងឺឆ្លង កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ បាន​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការ​រៀបចំ​ទីតាំង​សុខាភិបាល ផ្នែក​ច​ត្តា​ឡី​ស័ក…

កម្មករកម្ពុជាធ្វើការនៅថៃចំនួនជិត៧០ភាគរយ មានជំងឺស្ត្រេស ឬបាក់ទឹកចិត្ត

ជំងឺផ្លូវចិត្ត ពិសេស​ស្ត្រេ​ស និង​បាក់ទឹកចិត្ត កំពុង​ធ្វើបាប​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​នោះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្មករ​កម្ពុជា​នៅ​ប្រទេស​ថៃ ចំនួន​រហូត​ដល់​ជិត​៧០​ភាគរយ​មាន​បញ្ហា​ផ្លូវចិត្ត ។ នេះ​បើ​យោង​តាម​គ្រូពេទ្យ​ជំនាញ ជំងឺផ្លូវចិត្ត​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព ដោយ​និយាយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​២០២០ ។ វេជ្ជបណ្ឌិត​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ដូចដែល​របាយការណ៍​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ជំងឺផ្លូវចិត្ត គឺជា​រការ​គំ​រា​.​ម​កំ​ហែ​.​ង​មួយ ចំពោះ​ប្រជាជន​កម្ពុជា ។ លោក​និយាយ​បន្ថែម​ទៀត​ថា…