ដែកដែលហើបលើស្ពានតាគ្រាំង អាចបង្កគ្រោះថ្នា.ក់ជាយថាហេតុ ពលរដ្ឋស្នើដល់អាជ្ញាធរចុះពិនិត្យ
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកមួយដែលមានសភាពទ្រុឌទ្រោមទៅហើយនោះ ថែមទាំងមានដែកមួយសន្លឹកហើបឡើងលើ ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើដំណើរឆ្លងកាត់ ពិសេសនៅពេលយប់។ ប្រជាពលរដ្ឋរស់នៅក្បែរស្ពានតាគ្រាំង ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថាស្ពានដែកមួយនេះមានសភាពទ្រុឌទ្រោមទៅហើយ រាល់ពេលដែលមានរថយន្តធុនធំ ធុនតូច ឬគោយន្ត ម៉ូតូបើកបរឆ្លងកាត់តែងតែលឺសម្លេងរំខានដល់ពួកគាត់រស់នៅក្បែរនោះខ្លាំងណាស់។ អ្វីដែលធ្វើឱ្យគាត់ជាពលរដ្ឋព្រួយបារម្ភនោះ គឺមានដែកមួយសន្លឹកដែលគេយកទៅដាក់នៅក្បាលស្ពានខាងកើត ឡើងហើបផុតពីដែកកល់ស្ពាន ជាបញ្ហាមួយប្រឈមគ្រោះថ្នាក់ខ្លាំងណាស់…