ព័ត៌មានផ្សេងៗ

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប្រកាស​ពី​ការ​ចាកចេញ​របស់​លោក Pep Muñoz នៅ​ចប់​រដូវ​កាល​នេះ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ បាន​ប្រកាស​ពី​ការ​ចាកចេញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​លោកគ្រូ​បង្វឹក Pep Muñoz នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្តស្វាយរៀង​មួយ​នេះ​ចំនួន​២​រដូវ​កាល​ជាប់​គ្នា​។ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លិប​បាន​បញ្ជាក់​ដូច្នេះ​ថា «​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ លោក Pep Muñoz នឹង​ចាក​ចេញពី​តួនាទី​ជា​គ្រូបង្វឹក ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ក្លិប​បាន​សម្រេច​នូវ​សមិទ្ធផល​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ…

អ្នកនាំពាក្យ​ ៖​ កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួន​ឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួនឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​ពេល​នេះ​ ក៏​អាច​ចែករំលែក​ជំនួយ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​បាន ​។ ការ​លើក​ឡើងរ​របស់​ឯកឧត្តម ប៉ែន បូ​ណា តាម​រយៈ​វេទិកា​សារព័ត៌មាន​លើក​ទី​៧ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​…

មេរោគកូវីដ១៩ថ្មី ៖ ថៃឆ្លងជាង៣ម៉ឺន ខណៈសិង្ហបុរីឆ្លងជាង១ម៉ឺននាក់ តែក្នុងមួយសប្តាហ៍

កូ​វី​ដ​១៩​ថ្មី កំពុង​ឆ្លង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដោយ​ក្នុង​នោះ​វា​បាន​ឆ្លង​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ នៅ​ថៃ និង​ជាង​១​ម៉ឺន​នាក់ នៅ​ប្រទេស​សិង្ហ​បុរី តែ​ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍ ។ នៅ​ប្រទេស​សិង្ហ​បុរី ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា ករណី​កូ​វី​ដ​១៩ បាន​កើនឡើង ២៨% ឡើង​ដល់​ប្រមាណ​ជាង​១៤.២០០​ករណី ក្នុង​រយ​:​ពេល​៧​ថ្ងៃ ។ នៅ​ក្នុង​ប្រទេស​ថៃ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩ បាន​កើតឡើង​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ក្នុង​ខែមេសា…

ទៀតហើយ ! ចាប់ពីថ្ងៃ២០ ដល់២៦ ឧសភានឹងមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៤៥%

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៦ ខែឧសភា​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់​៤៥% ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ប្រចាំ​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា យោង​តាម​ការ​អង្កេត…

អ៊ីស្រាអែល​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​ពិសេស​បោ​ស​សម្អាត​ក្រុម​ហាម៉ាស់

ទី​ក្រុង​យេរូសា​ឡឹម៖ បន្ទាប់​ពី​លោក​ត្រាំបិទ​បញ្ចប់​ទស្សន​កិច្ច​៤​ថ្ងៃ​នៅ​មជ្ឈិម​បូព៌ា​ត្រឹម​តែ​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ អ៊ី​ស្រា​អែ​ល​ប្រកាស​បើក​យុទ្ធ​នា​ការ​ទ្រង់​ទ្រាយ​ធំ​ដើម្បី​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​។ អាជ្ញា​ធរ​សុខា​ភិបាល​ប៉ា​ឡេ​ស្ទីន​អះ​អាង​ថា​មនុស្ស​ស្លាប់​រាប់​សិប​នាក់​នៅ​ថ្ងៃ​នេះ​។ អ៊ីស្រាអែល​ថ្លែង​ថា​គោល​ដៅ​របស់​ខ្លួន​លើក​នេះ​គឺ​​បោស​សម្អាត​ក្រុម​ហាម៉ា​ស់​​ និង​វាយរំដោះ​យក​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​​។ ទោះ​បី​រស់​ក្ដី ឬ​ស្លាប់​ក្ដី​​ត្រូវ​តែ​យក​ពួក​គេ​​មក​វិញ​ឱ្យ​ខាង​តែ​បាន​​​។​ អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ហ្កាហ្សា​ថ្លែង​ថា​គ្រាន់​តែ​វាយ​ប្រហារ​១​ប្រាវ​ទៅ​លើ​តំបន់​នេះ​កាល​​ពី​​យប់​ថ្ងៃសុក្រ​ស្លាប់៥៨​នាក់​។ បើ​គិត​ទាំង​ថ្ងៃ​ព្រហស្បតិ៍​ទៀត​ មនុស្ស​ស្លាប់​បី​រយ​នាក់​។ អង្គ​ការ​មើស៊ី​ខប (Mercy Corps) ដែល​ទទួ​លបន្ទុក​ផ្នែក​មនុស្ស​ធម៌​ប្រាប់​ទស្សនា​វដ្ដី​ញូស្វីក (Newsweek) ថា​គ្រោះ​ទុរ​ភិក្ស​​កើត​មាន​កាន់​តែ​ខ្លាំង​​​។​ មនុស្ស​រស់​នៅ​ទាំង​អត់​​អាហារ​កាន់​តែ​ច្រើន​ឡើង​​ៗ​។ សូម​រំលឹក​ថា​លោក​ត្រាំ​បិទ​បញ្ចប់​ទស្សន​កិច្ច​នៅ​អារ៉ាប៊ី​សាអូឌីត​ កាតា…

ដល់ពេលរួមគ្នាយកឈ្នះជំងឺមហារីក ជំងឺបេះដូង និងដា.ច់សរសៃឈា.មខួរក្បាល…

ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈា​.​ម ជំងឺ​ម​មហារីក ជំងឺ​លើស​ឈា​.​ម និង​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺមិនឆ្លង​ដែល​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​ចំពោះ​ប្រជាជន​កម្ពុជា​យើង ។ នៅ​ពេល​ក្រ​លែ​ក​មើល​ជុំវិញ​ខ្លួន​យើង​នោះ​យើង​នឹង​ឃើញ​ថា មាន​ង​បងប្អូន សាច់ញាតិ និង មិត្តភក្តិ​កើត​ជំងឺ​ណាមួយ​ក្នុង​ចំណោម​ជំងឺ​នេះ​ជា​មិន​ខាន ។ ជាមួយ​ស្ថានភាព​ដ៏​អាក្រក់​នេះ វា​តម្រូវ​អោយ​មានកា​រួម​គ្នា​ជា​ធ្លុង​មួយ​មិន​ថា ប្រជាជន ឬ​ក៏​មន្ត្រី​ឡើយ ដើម្បី​យុទ្ធនាការ​ដ៏​ខ្លាំងក្លា​មួយ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​កើត​ជំងឺ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ…

សូមបន្តប្រយ័ត្ន ! តំបន់មួយចំនួនរបស់កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក ជូន​អំពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ខ្យល់មូសុង​និរតី​ជាមួយ​សម្ពាធ​ទាប ដែល​គ្របដណ្តប់​លើ​សមុទ្រ អាន​ដាម​ម៉ែ​ន (Andaman) ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ…

ពិតៗ អ្នកគ្រាន់តែផឹកទឹកជំនួសភេសជ្ជៈឆ្ងាញ់ៗរាល់ថ្ងៃរាងកាយអ្នកនឹងប្រែប្រួលបែបនេះ

ធ្លាប់​គិត​អត់ថា បើសិនជា​យើង​ផឹកទឹក​ជំនួស ឲ្យ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ នឹង​មានរឿង​អី​កើតឡើង​ចំពោះ​រាង​កាយ​យើង? ថ្ងៃនេះ​យើង​នឹង​ស្រាយ​ច​ម្ង​ល់​ជូន​អ្នក​ទាំងអស់​គ្នា​៖ ១. ស្រក​ទម្ងន់​បាន​លឿន​ ​ផឹក​តែ​ទឹក​ក្នុង​រយៈពេល ៩ ថ្ងៃ យើង​អាច​សម្រក​ទម្ងន់​បាន​ស្មើនឹង​យើង​រត់​ត្រឹក​ៗ ៨ គីឡូ​ក្នុង​មួយ​ថ្ងៃ​។​ ២. បង្កើន​ល្បឿន​មេតា​ប៉ូ​លី​ស និង​បង្កើន​ថាមពល​ក្នុង​ខ្លួន​ ​គ្រាន់តែ​ផឹកទឹក​កន្លះ​លី​ត្រ​នៅ​ពេល​ព្រឹក អាច​បង្កើន​មេតា​ប៉ូ​លី​សបាន ២៤%​។​ ៣.…

ចំណីអាហារ​តាំង​លក់​នៅ​តំបន់​ផ្លូវ​ថ្មើរជើង​កាន់តែ​សម្បូរ​បែប​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍

រាជធានីភ្នំពេញ ​៖ ​ចំណីអាហារ និង​ការ​រៀបចំ​នៅ​ផ្លូវ​ថ្មើរជើង​(Walk Street) កាន់តែ​សម្បូរ​បែប​ពី​មួ​យ​ស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​។ នេះ​បើតាម​សំ​ណេ​រ​របស់​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ផេ​ក​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៧ ឧសភា​ ឆ្នាំ​២០២៥​នេះ​ ក្រោយ​ពេល​ឯកឧត្ដម​និង​លោក​ជំទាវ​ដែល​អមដំណើរ​ដោយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដើរ​លេង​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើរជើង​(Walk Street)​មាត់ទន្លេ​។ ការ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដើរ​លេង​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើរជើង​(Walk Street) ពី​សំណាក់​ឯកឧត្ដម​ឃួ​ង ស្រេង…

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យពលរដ្ឋ​សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា​ឆ្លង​ការ​ការ​ឈឺចា.ប់​ខ្មែរក្រហម​ដើម្បី​រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កុំឱ្យកើត​មានសា​ជា​ថ្មី

រាជធានី​ភ្នំពេញ ​៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា​ដែល​ឆ្លងកាត់ ការ​ឈឺចាប់​នៃ​របប​ខ្មែរក្រហម​ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល​រង និង​ចេញពី​បទ​ពិសោធ​ទាំងនេះ រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កុំឱ្យកើត​មាន សា​ជា​ថ្មី​នៅ​កម្ពុជា​។ យោង​តាម​សា​លិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ឱកាស​ខួប​លើក​ទី​៨ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា…