ព័ត៌មានផ្សេងៗ

នគរបាលម្នាក់បើករថយន្តបុ.ករះ បណ្តាលឱ្យស្លា.ប់មនុស្សម្នាក់ រងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើផ្លូវមហាវិថី ព្រះនរោត្តម

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​ម្នាក់​បើករថយន្ត​បុ​.​ក​រះ​ម៉ូតូ​០២​គ្រឿង កង់​បី​ឥណ្ឌា​០២​គ្រឿង និង​រថយន្ត​ព្រូស​០១​គ្រឿង បណ្តាល​អោយ​មនុស្ស​ម្នាក់​ដេក​ស្លា​.​ប់ លើ​ថ្លុក​ឈា​.​ម និង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។ ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី ១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន…

មិន​ទាន់​មាន​សញ្ញា​ថា​ពូទីន​នឹង​ធ្វើ​ដំ​ណើរ​ទៅ​ជួប​ហ្សេឡិនស្គី​នៅ​តួក​គី​ទេ

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​រក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​ចំពោះ​មុខ​នៃ​ការ​ផ្អើល​ឈូ​ឆ​ចង់​ជួប​មុខ​លោក​ពូទីន​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល ប្រទេស​តួកគី​ដើម្បី​ចរ​ចា​គ្នា​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ បន្ទាប់​ពី​លោក​ហ្សេឡិនស្គី​អំពាវ​​នាវ​ឱ្យ​លោក​ពូទីន​ទៅ​តួកគី​ដើម្បី​ជួប​គ្នា​ លោក​ត្រាំ​ក៏​ប្រកាស​ដូច​គ្នា​។ ទោះ​បី​កំពុង​ជាប់​​​រវល់​​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មជ្ឈិម​បូព៌ា​​ ​ត្រាំ​ថា​លោក​នឹង​ឆ្លៀត​ទៅ​ជួប​លោក​ពូទីន​​ដោយ​ផ្ទាល់​។ បន្ទាប់​ពី​​ទី​ក្រុ​ងកៀវ​ដាក់​ឱសាន​វាទ​ថា​រុស្ស៊ី​ត្រូវ​តែ​ប្រកាស​ទទួល​យក​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​ ដោយ​​ឥត​លក្ខ​ខណ្ឌ និង​ជា​បន្ទាន់​រយៈពេល​៣០​ថ្ងៃ​ វិមាន​ក្រឹម​ឡាំង​មិន​បាន​ឆ្លើយ​តប​ ឬ​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​។​ ប៉ុន្តែ​សហ​ភាព​អឺរ៉ុប​កំពុង​សម្រួច​មាត់​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​បើ​សិន​រុស្ស៊ី​មិន​ទទួល​យក​បទ​ឈប់​បាញ់​​។ នៅ​ចុង​សប្ដាហ៍​នេះ អឺរ៉ុប​នឹង​ប្រកាស​ផែន​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ហើយ​។ នៅ​ពេល​នេះ​មាន​​សំណួរ​ដ៏​ធំ១​​ថា​តើ​លោក​ពូទីន​​នឹង​អញ្ជើញ​ទៅ​តួកគី​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ខាង​មុខ​នេះ​ដែរ​ឬ​ទេ​? គ្មាន​នរ​ណា​អាច​ដឹង​ ឬ​ទស្សន៍​ទាយ​បាន​ឡើយ​ ហើយ​ក៏​គ្មាន​នរណា​មើល​ធ្លុះ​ចិត្ត​របស់​លោក​ពូទីន​ជា​ជាង​រូប​លោក​ផ្ទាល់​នោះ​ដែរ​​។…

ពិធីច្រត់ព្រះនង្គ័ល៖ គោឧសភរាជបរិភោគស្រូវ៩៥% ពោត៩៥% និងសណ្តែក៨០%

ខេត្តកំពង់ឆ្នាំង ៖ បើតាមលទ្ធផលដែលព្រាហ្មណ៍ព្រះរាជគ្រូប្រចាំព្រះបរមរាជវាំងបានប្រកាស គឺស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ តាមការបរិភោគរបស់គោឧសរាជ នៅក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ ព្រះ​បាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលពិធីប្រារព្ធនាព្រឹកទី១៥ ឧសភា នេះ ស្ថិតទីព្រះស្រែ នៅបរិវេណកីឡដ្ឋាន…

​ឆ្នាំមុន! ​ដំឡូង​កៃ​ពឹង​ ឬដំឡូង​ចិន​ លក់​បាន​ថ្លៃ​ ឆ្នាំ​នេះ​កសិករ​​នាំ​គ្នា​ដាំ​ច្រើន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​ដំឡូង​កៃ​ពឹង​ ឬដំឡូង​ចិន​ឆ្នាំ​មុន​បាន​ថ្លៃ​ឆ្នាំ​នេះ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ច្រើន​នៅ​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។ ប្រជា​កសិករ​បាន​ប្រាប់​ថា​៖​ដំឡូង​កៃ​ពឹង​រឺ​ដំឡូង​ចិន​ឆ្នាំ​មុន​បាន​ថ្លៃ ឆ្នាំ​នេះ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ច្រើន​ព្រោះ​ដាំ​ក្នុង​១​រ៉ៃ​ស្មើ​៤០​ម៉ែត្រ​បួន​ជ្រុង​អាច​ទទួលផល​បាន​ទម្ងន់​ជាម​ធ្យោ​ម​បាន​៣​ទៅ​៤​តោន​ដែរ​។ ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​ដំឡូង​កៃ​ពឹង​ត្រូវ​បាន​ដាំ​រយៈ​៦​ទៅ​៧​ខែ​អាច​បាន​ទទួលផល​ភាគច្រើន​ប្រជា​កសិករ​នាំ​គ្នា​ដាំ​ចាប់ពី​ខែមីនា​និង​ខែមេសា​មុន​រឺ​ក្រោយ​ចូល​ឆ្នាំ​បើ​ដាំ​បាន​ដើមដៃ​លក់​មុនគេ​បាន​ថ្លៃ​ទើប​ប្រជា​កសិករ​សម្រុក​ដាំ​មុន​ធ្វើស្រែ​កាលពី​ឆ្នាំ​២០២៤​កន្លង​ដំឡូង​កៃ​ពឹង​រឺ​ដំឡូង​ចិន​លក់​ក្នុង​១​គីឡូក្រាម​តំលៃ​៣.០០០​ទៅ​៣.៥០០​រៀល​។ ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​ដំឡូង​កៃ​ពឹង​ត្រូវ​បាន​បែប​ថ្មី​ដាក់​ទុយោ​ទឹក​ស្រោច​ដំឡុង​១​ថ្ងៃ​ម្តង​ក្រោយ​ដុះ​ហើយ​បាន​២​ទៅ​៣​តឹក​អាច​ស្រោច​១​ស​ប្តា​ហ៍​២​ដង ដែល​ដាំ​ពូន​​រង​កម្ពស់​ជិត​ក​ន្លៈ​ម៉ែត្រ​ហើយ​ដាំ​ចិតជា​ចំណិត​ជាង​១​តឹក​ដាំ​ហើយ​យក​ចំ​ប៉ើង​ គ្របពីលើ​ការពារ​កំ​ដៅ​និង​ស្មៅ​ឡើង​ដាំ​រហូត​ទទួលផល​ដកស្មៅ​២​ទៅ​ដង​ទើប​ទទួលផល​ល្អ​ ៕ អត្ថបទសរសេរ ដោយ ប៊ុន ធឿន 2K អត្តបទ កែសម្រួលដោយ…

ស្នងការ​នគ​បាល​រាជធានី​​កំពុង​កសាង​សំណុំរឿង​ករណី​បុ.ក​រះ​នៅ​​ផ្លូវ​ព្រះ​នរោត្តម​ ស្លា.ប់​ម្នាក់​ និង​របួ.ស​ច្រើន​នាក់​ ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ​ ៖​ ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​កំពុង​តែ​កសាង​សំណុំរឿង​ករណី​បុក​រៈ​នៅ​ពីក្រោយ​នៅ​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ គួររំលឹកថា នគរបាលម្នាក់បើករថយន្តបុ.ករះ បណ្តាលឱ្យស្លា.ប់មនុស្សម្នាក់ រងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើផ្លូវមហាវិថី ព្រះនរោត្តម ​យោង​តា​បណ្តាញ​សង្គម​របស់​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា​ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា​ ​តាម​បទ បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ…

មើលអត់ឃើញទេ! ដូចទុកឱ្យចោរគា.ស់ក្រោលទាំងថ្ងៃ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ​អេស្កា​វ៉ាទ័​រ (​អា​អ៊ិ​ច​)​ធ្វើការ​ឈួ​ស​ឆាយ ជីក​កាយ​ដី​របស់​ប្រជាពលរដ្ឋ អាស្រ័យ​ផល នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ជិត​១​ស​ប្តា​ហ៍​ហើយ សង្ស័យ​អាជ្ញាធរ​និង​ជំនាញ​មិន​បានដឹង ទើប​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់​ទាំង​ថ្ងៃ​បែប​នេះ​។ មិនខុសពីពាក្យថា «ចោរគាស់ក្រោលទាំងថ្ងៃ» ឡើយ ហេ!…ហេ! ។​ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ​(​អា​អ៊ិ​ច​)​ធ្វើការ​ឈួ​ស​ឆាយ ជីក​កាយ​ដី​របស់​ប្រជាពលរដ្ឋ…

កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឈូង​សមុទ្រ​ថៃ​ធ្វើ​ឱ្យមាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​រង​សម្ពាធ​ទាប​ពី​ឈូង​សមុទ្រ​ថៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កម្ពុជា​មាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ ថា ខ្យល់មូសុង​និរតី​ជាមួយ​សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​សមុទ្រ អាន​ដាម​ម៉ែ​ន (Andaman) ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ…

ច​ន ច័ន្ទ​ល​ក្ខិ​ណា ទ​ម្លា​.​យ​សារ​សម្លេង​អតីត​តារា​សម្តែង​ម្នាក់​ឆាត​សុំ​លុយ​១០​ម៉ឺន​រៀល​ទិញ​ថ្នាំ​ព្យាបាលជំងឺ​

​រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​បានឃើញ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​សារ​សម្លេង​របស់​អតីត​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​មួយ​រូប​ឆាត​ទៅ​សុំ​លុយ​អ្នក​នាង ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ។ សារ​សម្លេង​ដែល​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ គឺជា​លោក ចាន់​រិ​ទ្ធ មេធា​នី ដែល​ធ្លាប់​ជា​តារា​សម្តែង​ល្បីឈ្មោះ​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ។ តាម​រយៈ​សារ​សម្លេង​នោះ លោក…

កម្ពុជា​នឹង​កើន​លុយ​ពី​ការ​នាំ​ចេញ​ទំនិញ ​និង​ទេសចរណ៍​រហូត​ដល់​ពេល​ណា?

នៅ​ដើមឆ្នាំ​នេះ​ សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ​ជា​ពិសេស​ គឺ​វិស័យ​ទេសចរណ៍ ​និង​ការ​នាំ​ចេញ​គឺ​សុទ្ធតែ​មាន​កំណើន ហើយ​អ្នកវិភាគ​បាន​បន្ត​ថា វិស័យ​ស្នូល​នៃ​កំណើនសេដ្ឋកិច្ច​ទាំង​ពីរ​ អាច​នឹង​បន្ត​មាន​កំណើន​បន្ត​ទៀត ​រហូត​ដល់​ដើម​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២៥ ។ របាយការណ៍​ពាណិជ្ជកម្ម​ផ្លូវការ​ ដែល​ចេញ​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ៩,១៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥​កើនឡើង​ដល់​ទៅ​១៤​ភាគរយ ។ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា ទំនិញ​នាំ​ចេញ​សំខាន់​ៗ​រួម​មាន​សម្លៀក​បំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ…

ប្រាក់​រៀល​ដំឡើង​សាច់ដុំ​ចូល​ក្នុង​ការ​ទូទាត់​ក្នុង​វិស័យ​អប់រំ

រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​ បាន​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​បន្ថែម​ទៀត​ លុកលុយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​ការ​ទូទាត់​នៅ​ក្នុង​វិស័យ​អប់រំ ខណៈ​ដែល​បច្ចុប្បន្ន​ កំពុង​តែ​កាន់កាប់​ប្រតិបត្តិការ​ដោយ​ប្រាក់​ដុល្លារ​ ។ នេះ​គឺជា​ការ​បោះ​ជំហាន​មួយ​ថ្មី​នៅ​ក្នុង​ដំណើរការ​លើកកម្ពស់​ឧត្តមភាព​ឧបករណ៍​ទូទាត់​ជាតិ​របស់​កម្ពុជា​ឡើង​វិញ ចាប់តាំងពី​វា​បាត់បង់​ឧត្តមភាព​តាំងពី​ពេល​ដែល​ប្រាក់​ដុល្លារ​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​នៅ​ដើម​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០ មក ។ ប្រាក់​រៀល​ដែល​បាន​ធ្លាក់​ចុះ​ឧត្តមភាព​ជា​បន្តបន្ទាប់​ពី​ប្រព័ន្ធ​ទូទាត់​របស់​ប្រទេស ដោយសារ​តែ​ប្រាក់​ដុល្លារ បាន​កំពុង​តែ​ពង្រឹង​ឡើង​វិញ​នៅ​ក្នុង​រយៈកាល​ប្រហែលជា​១០ឆ្នាំ​ចុង​ក្រោយ​ដោយនៅ​ពេល​នេះ សាធារណៈជន​នៅ​លើ​ទីផ្សារ​បាន​កំពុង​តែ​ពង្រឹង​ការ​ទូទាត់​តាម​ប្រាក់​រៀល ។ នៅ​ក្នុង​ដំណើរការ​ទូទាត់​នៅ​តាម​ទីផ្សារ​ដោយ​រួម​ទាំង​ផ្សារ​ទំនើប​ គឺ​បាន​កំពុង​តែ​លើកកម្ពស់ ហើយ​នៅ​ពេល​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំពុង​តែ​ចាប់ដៃ​ជាមួយនឹង​ក្រសួង​អបរំ យុវជន​និង​កីឡា…