អង់គ្លេសកា.ត់ទោ.សជនជាតិអ៊ីរ៉ង់បីនាក់ពីបទលួ.ចការណ៍សម្ងាត់ទៅឱ្យរដ្ឋបរទេស
ទីក្រុងឡុង៖ ថ្មីៗនេះសមត្ថកិច្ចអង់គ្លេសបង្ហើបឱ្យដឹងថាខ្លួនបានឆ្មក់ចូលចាប់ខ្លួនជនជាតិអ៊ីរ៉ង់បីនាក់ដែលសង្ស័យពីបទស៊ើបការណ៍សម្ងាត់។ អង់គ្លេសអនុវត្តនីតិវិធីនេះដោយយោងទៅតាមច្បាប់ស្ដីពីសន្តិសុខជាតិដែលសង្ស័យថាបុរសទាំងបីនាក់ទំនងជាលួចការណ៍សម្ងាត់ពីអង់គ្លេសទៅឱ្យរដ្ឋបរទេស។ នៅក្នុងចំណោមបុរសទាំងបីនាក់នោះម្នាក់ឈ្មោះម៉ូស្តាហ្វា សេផាវ៉ាន់ (Nostafa Sepahvand) អាយុ៣៩ឆ្នាំ, ឈ្មោះហ្វាហាត ចាវ៉ាឌី ម៉ានេស (Farhad Javadi Manesh) អាយុ៤៤ឆ្នាំ និងឈ្មោះសាព័រ កាឡេហាលី ខានី នូរី (Shapoor…