បង្ក្រាបដុតបំផ្លាញ៖ ផ្លែដូងនាំចូលខុសច្បាប់ជាង១តោនពីថៃ ត្រូវសមត្ថកិច្ចកម្ពុជាដុតកម្ទេចចោលនៅព្រះវិហារ។
ខេត្តព្រះវិហារ ៖ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ធ្វើការដុតកំទេចចោលផ្លែដូងក្រអូបប្រមាណជាងមួយតោន ក្រោយរកឃើញអំពីការនាំចូលឆ្លងដែនដោយមិនស្របច្បាប់ ។ យោងតាមប្រភពព័ត៌មានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបរឹបអូសផ្លែដូងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវលើទំនិញបន្លែស្ពៃក្តោប ដែលដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសឡាវមកកម្ពុជាខុសច្បាប់ត្រង់ចំណុចកំពង់ចម្លងកំពង់ស្រឡៅ ស្រុកឆែប ។សមត្ថកិច្ចបានបន្ត ការសិក្សាស្រាវជ្រាវដល់គោលដៅឬសគល់នៃប្រភពទំនិញក៏បានរកឃើញថា បន្លែស្ពៃក្តោបនោះជាផលិតផលដាំដុះក្នុងប្រទេសឡាវ សមត្ថកិច្ចក៏បានផាកពិន័យអន្តរការណ៍ និងដោះលែងទៅវិញ។ តែខណៈត្រឡប់មកវិញ…