ឱកាសការងារ៖ ចម្ការកៅស៊ូនៅខេត្តកំពង់ចាម ត្រូវការកម្មករ រាប់ពាន់នាក់ ផ្តល់ប្រាក់ខែសមរម្យ និងអំពាវនាវអ្នកវិនិយោគ
ខេត្តកំពង់ចាម ៖ ក្នុងពេលខ្វះកម្លាំងពលកម្ម និងការពង្រីកការវិនិយោគវិស័យកសិកម្មនៅខេត្តកំពង់ចាម ម្ចាស់ក្រុមហ៊ុន ឡុង ស្រេង បានអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ពេលវិលត្រឡប់មកស្រុកវិញ មកធ្វើការងារនៅទីនេះជាមួយប្រាក់ខែសមរម្យ ជាមួយគ្នានេះក៏បានអំពាវនាវឱ្យអ្នកមានធនធានច្រើនមកវិនិយោគវិស័យកសិកម្មនៅទីនេះផងដែរ ។ លោក យ៉ង់ ចាន់ធូ ប្រធានក្រុមកម្មករចម្ការកៅស៊ូ ដែលមានសមាជិកក្រុមចំនួន ២៦នាក់ កាលពីថ្ងៃទី ១៧…