បង្ក្រាប៖ ខណ្ឌមានជ័យ ប្រមូលជនអនាថា និងមុខសញ្ញាគ្រឿងញៀន ២៧នាក់ បញ្ជូនទៅមណ្ឌល និងសង្គមកិច្ច!
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះប្រមូលជនអនាថាដែលជាមុខសញ្ញាចែកចាយគ្រឿងញៀននិងលួច មានប្រុសមានស្រីចំនួន២៧នាក់ ។ តាមមន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ទាវ សំអឿន អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យ២ ចុះធ្វើរដ្ឋបាលប្រមូលអ្នកប្រើប្រាស់គ្រឿងញៀននៅចំណុចសំណង់មិនរៀបរយ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…