ព័ត៌មានផ្សេងៗ

បង្ក្រាប​គ្រឿងញៀន​ក្នុងផ្ទះ៖ ៩នាក់​កំពុង​ជក់ ​សមត្ថកិច្ច​ទៅ​ដល់​រត់​ចូល​ព្រៃ ដេញចាប់​បាន៤នាក់នៅ​កណ្ដាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០៩​នាក់ កំពុង​នាំ​គ្នា​ជក់​គ្រឿងញៀន​ក្នុងផ្ទះ សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​ប្រាស​អាយុ ចូល​ព្រៃ​ល្មុត​ខាងក្រោយ​ផ្ទះ ដេញចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង បាន​ចំនួន៤​នាក់​មក​វិញ ចំណែក​០៥​នាក់​ទៀត​គេចខ្លួន​បាត់ ពី​បទ​រក្សា​ទុក​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១២និង​០០​នាទី​ថ្ងៃត្រង់ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ…

ទឹកចិត្តវីរៈកងទ័ព! ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីភាពក្លាហានរបស់កងកម្លាំងការពារទឹកដី

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​បញ្ជាក់​ថា កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី នៅ​តាម​បណ្តា​យោធភូមិ​ភាគ និង​ទិស​នានា ខ្ញុំ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ឯកឧត្តម ហ៊ុន ម៉ា​នី នៅ​យប់​ថ្ងៃ​ទី​៨ មិថុនា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ក្នុង​បេសកកម្ម​ចុះ​ទៅ​សាកសួរ​ទុក្ខ​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី…

គ្រោះថ្នាក់ចរាចរណ៍៖ តួលេខអ្នកស្លាប់នៅតែខ្ពស់គួរឲ្យបារម្ភ

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដដែល​បាន​ឲ្យ​ដឹង​ថា បើ​គិត​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​នៃ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ដល់​ទៅ​១.០២៥​លើក ដោយ​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន ៥៩០​នាក់ និង​រង​របួសធ្ងន់​ស្រាល សរុប​ដល់​ទៅ​១.២៤១​នាក់ ។ ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងអំឡុងពេល​នេះ គឺ​វា​កើតឡើង​សឹងតែ​ជិត​ពាក់កណ្តាល​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​ឡើង​ពេញ​មួយ​ឆ្នាំ​២០២៤ ។ ដូច្នេះ ប្រសិនបើ​យើង​ទាំងអស់​គ្នា​បន្ត​យកចិត្តទុកដាក់ បើកបរ​ដោយ​ស្មារតី​ទទួលខុសត្រូវ ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ដែល​កាន់ចង្កូត​យានយន្ត យើង​អាច​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត នៅ​ក្នុង​ការ​កាត់​បន្ថយ​ករណី​ស្លា​.​ប់ និង​របួស​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។…

វិវាទព្រំដែន៖ កម្ពុជាសម្តែងការសោកស្ដាយចំពោះថៃដែលបង្កភាពតានតឹង និងស្នើបញ្ជូនទៅ ICJ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សម្តែង​ការ​សោកស្ដាយ​ថៃ តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង ខណៈ​បញ្ហា​ដែល​ពុំ​ទាន់​អាច​ដោះស្រាយ ។ នេះ​បើ​តាម​អ្នក​នាំ​ក្រសួងការបរទេស​កម្ពុជា ។ ឯកឧត្តម​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា ៖ ខ្ញុំ​សូម​ជម្រាប​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…

ព្រំដែនកម្ពុជា-ថៃ ៖ បេះដូងជាតិរួបរួម! ទៅតុលាការអន្តរជាតិ ស្វែងរកយុត្តិធម៌

បេះដូង​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​បាន​លោ​.​ត​ក្នុង​ចង្វាក់​តែ​មួយ ក្នុង​ការ​សម្រេចចិត្ត ដើម្បី​យក​រឿង​ព្រំដែន​នៅ​ក្នុង​តំបន់​មុំ​បី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង​ប្រសាទ​តា​ក្របី​ទៅ​ដោះស្រាយ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ នេះ គឺជា​សារ​ដែល​ថា កម្ពុជា​ស្រឡាញ់​យុត្តិធម៌ សច្ចភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែល​មាន​អាជ្ញាកណ្តាល​ដែល​អាច​ទុកចិត្ត​បាន ។ តាម​ពិត​នេះ គឺជា​រឿង​ធម្មតា ដែល​នៅ​ពេល​មនុស្ស​ពីរ​នាក់ មាន​ទំនាស់​ហើយ​មិន​អាច​ដោះស្រាយ​ជាមួយ​គ្នា​បាន គេ​ចាំបាច់​ត្រូវ​តែ​រក​ភាគី​ទី​បី…

សម្តេចតេជោ ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ជម្លោះដោយការស្រុះស្រួលគ្នា គឺជារឿងចាំបាច់ ដើម្បីបញ្ចៀសការប៉ះទង្គិច

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​ជា​រឿង​ចាំបាច់ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​៨ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា​៖«​ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​.​ថៃ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ប៉ះទង្គិច​បង្ហូរ​ឈា​.​ម​ទ្រង់ទ្រាយ​ធំ គឺជា រឿង​ចាំបាច់…

សម្តេចតេជោ ហ៊ុន សែន បំភ្លឺ​៖ កែសម្រួល​កងទ័ព​នៅ​ទឹកដី​ខ្លួន មិនមែន​ដកទ័ព​ឡើយ គោល​ជំហរ​ប្តឹង ICJ នៅ​ដដែល

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង គឺ​ដើម្បី​ឱ្យ​ស្រប​នៅ​ក្នុង​ទឹកដី​យើង ហើយ​មិនមែន​ជា​កា​រដក​កងទ័ព​ចេញពី​ទឹកដី​ខ្លួន​នោះ​ទេ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ដូច្នេះ ឆ្លើយ​តប​នឹង​មតិយោបល់ (comments) របស់​មិត្ត​អ្នក​អាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥​។ បន្ថែម​ពី​នេះ សម្តេច​តេ​ជោ…

នយោបាយ «​ឈ្នះ​ឈ្នះ​»​៖ អ្នកនាំពាក្យ​៖ គឺជា​ស្នូល​ដំណោះស្រាយ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​យើង​ក្នុង​ការ​ជៀសវាង​សង្គ្រាម​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​សម្រួល​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចៀសសង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ហៀបនឹង​ផ្ទុះ​ឡើង​ទៅ​ហើយ​នោះ មាន​បងប្អូន​ជនរួមជាតិ​យើង​ជា​ច្រើន​បាន​សាទរ និង​ធូរទ្រូង ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ចំនួន​ហាក់​មិន​អស់ចិត្ត​ចំពោះ​ព័ត៌មាន​នេះ ។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៥ ថា ខ្ញុំ​សូម​បងប្អូន​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​៖ ទី​១-​ការ​បញ្ចៀស​សង្គ្រាម​ដ៏​ធំ​មួយ​កុំឱ្យ​ផ្ទុះ​ឡើង…

កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាមេរិក ឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងការចរចាជុំទី២

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ កម្ពុជា​-​អា​មេ​រិ​ក​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថបទ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​បដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈាន​ទៅ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញផ្សាយ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ រវាង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​៤ ដល់…

ហុងស៊ុយ​ឆ្នាំទាំង៣! ឆ្នាំរោង ឆ្នាំថោះ និង​ឆ្នាំខាល នឹង​ញញឹម​ទទួល​បាន​ឡាន​ទំនើប និង​ផ្ទះ​ស្កឹមស្កៃ​ក្នុង​១០​ឆ្នាំ​ខាង​មុខ​នេះ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរោង ក្នុង​ពេល​១០​ឆ្នាំ​ខាង​មុខ ឆ្នាំរោង នឹង​អាច​សម្រេច​បាន​បំណងប្រាថ្នា​របស់​ខ្លួន​។ ជា​ពិសេស មិន​ថា​ក្នុង​កន្លែង​ការងារ ឬ​បង្កើត​មុខរបរ​ទេ​គឺ​អាច​ទទួល​បាន​ផល​មិនតូច​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ទិញ​បាន​ទាំង​ផ្ទះ និង​ឡាន​តែ​ម្តង​។ ឆ្នាំថោះ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ឆ្នាំថោះ អាច​ឡើង​ដល់​ឋានៈ​ធំ​បាន​។ ជា​ពិសេស វាសនា​កំណត់​ថា​នឹង​មាន​លុយ​ហូរ​ចូល​ក្នុងផ្ទះ​អ្នក​បាន​ច្រើន​ណាស់​។ ដូចនេះ…