ព័ត៌មានផ្សេងៗ

ការបកស្រាយច្បាស់ៗ៖ សម្រួលកម្លាំងទ័ពនៅព្រំដែន មិនមែនជាការដកកម្លាំងទ័ពចេញទេ!

ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​ថា យោធា​កម្ពុជា និង​ថៃ បាន​សម្រេចសម្រួល​កម្លាំង ក្រោយ​ការ​ជួប​គ្នា​ជា​ថ្មី ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ប្រឈម​មុខ​ដាក់​គ្នា នៅ​តាម​ព្រំដែន មាន​ពលរដ្ឋ​យើង​ខ្លះ​យល់​ច្រឡំ​ថា យើង​សុខចិត្ត​ដកទ័ព ក្រោយ​ពេល​ដែល​ថៃ​បិទ​ព្រំដែន ដោយ​ឯកតោភាគី នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ប៉ុន្តែ​សូមកុំ​យល់​ច្រឡំ ។ ការ​សម្រេច​នេះ​មិនមែន​ជា​ការ​ដកទ័ព​ទេ…

មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​! បុរស​ប៉ង​សម្លាប់​ខ្លួន​ធ្លាក់​ទឹក​ខ្លាច​ស្លាប់​ក៏​ហែល​ចូល​ខាង​វិញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​អះអាង​ថា​មាន​វិបត្តិ​អ្វីមួយ​បាន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ពុំ​ស្លាប់​ដោយសារ​ចេះ​ហែល​ទឹក​ទំនង​ខ្លាច​ស្លាប់​ក៏​បាន​ហែល​ចូល​ខាង​វិញ ។ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ បុរស​ដែល​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ បន្ទាប់​ពី​លោត​ចុះ​ក្នុង​ទន្លេ​បែក​ទឹក​សំពោង​រួច​មក ទំនង​ភ្ញាក់ខ្លួន​ខ្លាច​បាត់បង់​ជីវិត​…​ណាមួយ​ខ្លួន​គាត់​ចេះ​ហែល​ទឹក​ផង​ក៏​ហែល​ចូល​ខាង ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា…

គ្រោះថ្នាក់ភ្លើង៖ ទុស្សេឆាបឆេះខ្សែភ្លើងលើបង្គោលភ្លើង១ដើម ក្នុងសង្កាត់ភ្នំពេញថ្មី ខណៈភ្លៀងរលឹម

រាជធានីភ្នំពេញ ៖ ខណៈភ្លៀងរលឹមស្រិចៗ ស្រាប់តែបង្គោល​ភ្លើង​មួយ​ដើម​ ត្រូវ​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឱ្យចុះមកជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​ផ្លូវ​រ៉ា​ដា សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ព​ត៌​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ភ្លៀងរលឹម​ស្រិច​ៗ បន្ទាប់​មក​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​រាលដាល​ពី​បង្គោល​ភ្លើង រង​ការ​ខូចខាត​ជា​ច្រើន​ខ្សែ ។ ​ភ្លាម​ៗនោះ…

ស្ពាន​អាកាស​សម្តេច​ធិ​បតី ហ៊ុន ម៉ាណែត៖ ពិធីតភ្ជាប់តួស្ពានសំខាន់ លើមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ផ្លូវជាតិលេខ២ ឆ្ពោះអាកាសយានដ្ឋានអន្តរជាតិតេជោ

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​២ ចំណុច​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​ឈាន​ដល់​ការ​ធ្វើ​ពិធី​ត​ភ្ជាប់​តួ​ស្ពាន​ហើយ ។ ពិធី​ត​ភ្ជាប់​តួ​ស្ពាន​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង…

រថយន្តបុកគ្នា៖ រថយន្តដឹកផ្លែឈើ បុកពេញទំហឹងជាមួយរថយន្តដឹកខ្សាច់ ខ្ទេចមុខ គៀបអ្នកបើកបររបួសធ្ងន់នៅភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​ផ្លែ​ឈើ ​មួយ​គ្រឿង​ បាន​បើក​បុក​រថយន្ត​ដឹក​ខ្សាច់ ​បើក​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ខ្ទេច​មុខ​ហើយ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង ​បា​ន​គៀប​ជាប់​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៩ ខែមិថុនា ​ឆ្នាំ​២០២៥ ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​អា ​ក្នុងភូមិ​ក្តីចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។ តាម​សាក្សី​បានឱ្យ​ដឹង​ថា…

តាកែវ-វិបត្តិសំរាមស្អុយ: ប្រជាពលរដ្ឋក្រុងដូនកែវជិត៣០០គ្រួសារទ្រាំទ្រនឹងក្លិនសំរាម និងផ្សែងពុលរាប់ឆ្នាំ គ្មានសង្ឃឹមលើការដោះស្រាយ!

ខេត្តតាកែវ ៖ រហូត​មក​ដល់​ខែ​មិថុនា ឆ្នាំ2025 ទៅ​ហើយ​ ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ជិត 300 គ្រួសារ​ក្នុងភូមិ​ចំនួន​បី​នៃ​ក្រុង​ដូន​កែវ​ ហាក់មិន​មាន​សង្ឃឹម​សោះ​ទៅ​លើ​ម្ចាស់អំណាចទឹកដីក្រុង​​ដូន​កែវ​ ដែល​ពួក​គាត់​បាន​ធ្វើការ​ស្នើ​សុំ​ដើម្បី​ដោះ​ដូរ​ទីតាំង​គំនរ​សម្រាម​របស់​អ្នកស្រី​លឹ​ម សុខា ចេញពី​ទីតាំង​ចាស់​នេះ​ចេញ​ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​បាន​រង​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​គំនរ​សំរាម​និង​ការ​ដុត​សំរាម​ហុយ​ផ្សែង​ស្អុយ​អា​សោចិ៍​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​។ តំណាង​ប្រជាពលរដ្ឋ​ទាំង​ជិត 300 គ្រួ​សារបាន​ឲ្យ​ដឹង​ថា​ដោយសារ​ការ​អត់ទ្រាំ​និង​គំនរ​សម្រាម​នេះ​យូ​ឆ្នាំ​ណាស់​មក​ហើយ​នៅ​ពេល​គេ​ដុត​ម្តង​ៗ​ផ្សែងហុយ​ស្អុយ​អសោច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដល់​សុខភាព​កូនចៅ​ប្រជាពលរដ្ឋ​ទាំង 3 ភូមិ​គឺ​ភូមិ​ស្នោរ​ ក្នុង​សង្កាត់​រកា​ ក្នុងភូមិ​ព្រិច…

បង្ក្រាប​គ្រឿងញៀន​ក្នុងផ្ទះ៖ ៩នាក់​កំពុង​ជក់ ​សមត្ថកិច្ច​ទៅ​ដល់​រត់​ចូល​ព្រៃ ដេញចាប់​បាន៤នាក់នៅ​កណ្ដាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០៩​នាក់ កំពុង​នាំ​គ្នា​ជក់​គ្រឿងញៀន​ក្នុងផ្ទះ សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​ប្រាស​អាយុ ចូល​ព្រៃ​ល្មុត​ខាងក្រោយ​ផ្ទះ ដេញចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង បាន​ចំនួន៤​នាក់​មក​វិញ ចំណែក​០៥​នាក់​ទៀត​គេចខ្លួន​បាត់ ពី​បទ​រក្សា​ទុក​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១២និង​០០​នាទី​ថ្ងៃត្រង់ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ…

ទឹកចិត្តវីរៈកងទ័ព! ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីភាពក្លាហានរបស់កងកម្លាំងការពារទឹកដី

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​បញ្ជាក់​ថា កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី នៅ​តាម​បណ្តា​យោធភូមិ​ភាគ និង​ទិស​នានា ខ្ញុំ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ឯកឧត្តម ហ៊ុន ម៉ា​នី នៅ​យប់​ថ្ងៃ​ទី​៨ មិថុនា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ក្នុង​បេសកកម្ម​ចុះ​ទៅ​សាកសួរ​ទុក្ខ​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី…

គ្រោះថ្នាក់ចរាចរណ៍៖ តួលេខអ្នកស្លាប់នៅតែខ្ពស់គួរឲ្យបារម្ភ

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដដែល​បាន​ឲ្យ​ដឹង​ថា បើ​គិត​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​នៃ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ដល់​ទៅ​១.០២៥​លើក ដោយ​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន ៥៩០​នាក់ និង​រង​របួសធ្ងន់​ស្រាល សរុប​ដល់​ទៅ​១.២៤១​នាក់ ។ ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងអំឡុងពេល​នេះ គឺ​វា​កើតឡើង​សឹងតែ​ជិត​ពាក់កណ្តាល​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​ឡើង​ពេញ​មួយ​ឆ្នាំ​២០២៤ ។ ដូច្នេះ ប្រសិនបើ​យើង​ទាំងអស់​គ្នា​បន្ត​យកចិត្តទុកដាក់ បើកបរ​ដោយ​ស្មារតី​ទទួលខុសត្រូវ ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ដែល​កាន់ចង្កូត​យានយន្ត យើង​អាច​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត នៅ​ក្នុង​ការ​កាត់​បន្ថយ​ករណី​ស្លា​.​ប់ និង​របួស​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។…

វិវាទព្រំដែន៖ កម្ពុជាសម្តែងការសោកស្ដាយចំពោះថៃដែលបង្កភាពតានតឹង និងស្នើបញ្ជូនទៅ ICJ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សម្តែង​ការ​សោកស្ដាយ​ថៃ តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង ខណៈ​បញ្ហា​ដែល​ពុំ​ទាន់​អាច​ដោះស្រាយ ។ នេះ​បើ​តាម​អ្នក​នាំ​ក្រសួងការបរទេស​កម្ពុជា ។ ឯកឧត្តម​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា ៖ ខ្ញុំ​សូម​ជម្រាប​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…