កម្ពុជានឹងទទួលទេសចរណ៍ចិនមិនតិចជាង១លាននាក់ទេ ឆ្នាំនេះ ប៉ុន្តែកុំជិះសេះលែងដៃ
គោលដៅទាក់ទាញទេសចរណ៍ចិនឲ្យបានដល់កម្រិត យ៉ាងហោចណាស់១លាននាក់នាឆ្នាំ២០២៥នេះអាចនឹងសម្រេចបាន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏កុំមើលងាយស្ថានភាព និងសភាពការណ៍តំបន់ និងអន្តរជាតិដែលពាក់ព័ន្ធនានា ។ អ្នកវិភាគមួយរូបបានលើកឡើងថា រឿងគោលនយោបាយ និងហេដ្ឋារចនាសម្ព័នដែលគាំទ្រដល់ការទាក់ទាញអ្នកទេសចរចិនមកកម្ពុជាមិនជាឧបសគ្គឡើយ គឺអ្វីៗសុទ្ធតែអំណោយផល ។ ប៉ុន្តែស្ថានភាពពាក់ព័ន្ធវាអាចរាំងស្ទះ និងជះឥទ្ធិពលបាន ។ លោកបានបន្តថា «ទេសចរណ៍ជាវិស័យដ៏រសើប ហើយមានទំនាក់ទំនងដ៏ជិតស្និទនឹងស្ថានការណ៍នានាមិនថា សេដ្ឋកិច្ច…