អង់គ្លេសទទួលស្គាល់ជាលើកដំបូងពីការស្លាប់ទាហានរបស់ខ្លួននៅអ៊ុយក្រែន
ចក្រភពអង់គ្លេសបានប្រកាសជាលើកដំបូងអំពីការស្លាប់ទាហានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលជាការទទួលស្គាល់ផ្លូវការដំបូងអំពីវត្តមានកងទ័ពអង់គ្លេសនៅទីនោះ។ តាមការផ្សាយរបស់ BBC ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ពីការស្លាប់ទាហានឆ័ត្រយោងឈ្មោះ George Hooley អាយុ ២៨ឆ្នាំ ដែលបានស្លាប់ដោយសារឧបទ្ទវហេតុក្នុងអំឡុងពេលសាកល្បងប្រព័ន្ធការពារមីស៊ីលប្រភេទថ្មី។ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានអះអាងថា ទាហានរូបនេះមិនមែនបានស្លាប់នៅសមរភូមិទេ ប៉ុន្តែស្លាប់នៅឆ្ងាយពីជួរមុខ។ លោក Starmer បានថ្លែងក្នុងសភាថា៖ «ពលទាហាន…
