លោក អានុទីន ព្រមានរំលាយសភា បើបក្សប្រឆាំងដាក់ញត្តិដកសេចក្ដីទុកចិត្ត!
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញសេចក្តីថ្លែងការណ៍យ៉ាងមុតមាំ បញ្ជាក់ពីជំហររំលាយសភាមុនកាលកំណត់ ដែលជាកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជន ប្រសិនបើមានការដាក់ញត្តិចោទប្រកាន់ និងបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភាគណបក្សផ្សេងៗ។ ដោយយល់ច្បាស់ពីរដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពការពារខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រសិនបើរឿងនេះកើតឡើង លោក អានុទីន បានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងធំជាងគេនៅថៃ។ ការណ៍នេះមានគោលបំណងបង្អាក់បំណងរបស់គណបក្សដទៃ ជាពិសេសគណបក្សភឿថៃ ដែលបានបង្ហាញចេតនាចង់ដាក់ញត្តិទៅកាន់សភាដើម្បីជជែកដេញដោល និងបោះឆ្នោតដកសេចក្តីទុកចិត្ត។ លោក…
