ថៃកំពុងបារម្ភធ្ងន់ពីការនាំចូលស្រូវខុសច្បាប់ពីកម្ពុជា ក្រោយតម្លៃស្រូវខ្មែរធ្លាក់ចុះខ្លាំង!
អាជ្ញាធរខេត្តបុរីរម្យ ប្រទេសថៃ កំពុងបារម្ភយ៉ាងខ្លាំងថា ការធ្លាក់ចុះថ្លៃស្រូវនៅកម្ពុជា អាចនឹងជំរុញឱ្យមានការលួចនាំចូលស្រូវខុសច្បាប់ពីកម្ពុជាចូលក្នុងប្រទេសថៃ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុករបស់ពួកគេ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែត The Nation។ ក្ដីបារម្ភនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំមួយស្ដីពីការពង្រឹងការត្រួតពិនិត្យតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតាមបណ្ដាស្រុក Ban Kruat, Lahan Sai, និង Non Din Daeng…
