ចិនប្រហារជីវិតមេខ្លោងឧក្រិដ្ឋកម្មបោកប្រាស់អនឡាញនៅមីយ៉ាន់ម៉ា ព្រមទាំងបក្ខពួក៤នាក់ទៀត!
តុលាការចិនកាលពីថ្ងៃអង្គារទី៤ ខែវិច្ឆិកា បានប្រកាសសាលក្រមកាត់ទោសប្រហារជីវិតលោក Bai Suocheng ដែលជាមេខ្លោងឧក្រិដ្ឋកម្មដ៏ល្បីល្បាញនៅតំបន់ Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ លោក Bai ត្រូវបានរកឃើញថាមានទោសពីបទដឹកនាំបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ (Scam) ល្បែងស៊ីសង និងការជួញដូរគ្រឿងញៀន ដែលបណ្តាលឲ្យពលរដ្ឋចិនចំនួន ៦នាក់បានស្លាប់។ តុលាការស្រុក Shenzhen ក្នុងខេត្ត Guangdong…
