រុស្ស៊ីចេញសារព្រមានខ្លាំង! អាចបញ្ជូនមីស៊ីលនុយក្លេអ៊ែរ Oreshnik ទៅវ៉េណេស៊ុយអេឡា ឆ្លើយតបអាមេរិកដាក់ពង្រាយទ័ព
កាលពីពេលថ្មីៗនេះ សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីបានថ្លែងការណ៍ព្រមានដ៏ខ្លាំងក្លាមួយថា ទីក្រុងមូស្គូអាចនឹងបញ្ជូនមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យម Oreshnik ដែលមានសមត្ថភាពនុយក្លេអ៊ែរ (IRBMs) ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា។ ការប្រកាសនេះបានធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយកម្លាំងទ័ពជើងទឹកដ៏សន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រអាមេរិកខាងត្បូង ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើងគួរឱ្យកត់សម្គាល់។ លោក Alexei Zhuravlyov អនុប្រធានទីមួយនៃគណៈកម្មាធិការការពាររដ្ឋរុស្ស៊ី បានប្រាប់បណ្តាញទំនាក់ទំនងរដ្ឋ Gazeta.ru កាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា រុស្ស៊ីបាននិងកំពុងផ្គត់ផ្គង់សព្វាវុធយ៉ាងទូលំទូលាយដល់វ៉េណេស៊ុយអេឡារួចទៅហើយ រួមមានយន្តហោះចម្បាំង…
