ត្រាំដាក់សម្ពាធលើហ្សេលេនស្គី៖ អាមេរិកទាមទារចម្លើយសន្តិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ
អាមេរិកបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីឆ្លើយតបទៅនឹងសំណើសន្តិភាពដែលតម្រូវឲ្យមានសម្បទានទឹកដីដល់រុស្ស៊ី។ យោងតាមកាសែត Financial Times ដែលរាយការណ៍កាលពីថ្ងៃអង្គារទី៩ធ្នូ អ្នកចរចាអាមេរិកបានទុកពេលឲ្យលោក ហ្សេលេនស្គីត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងផែនការសន្តិភាពដែលទាមទារឲ្យអ៊ុយក្រែនដកកងទ័ពចេញពីតំបន់ Donbass។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃបុណ្យណូអែល ខណៈលោក ហ្សេលេនស្គីបានស្នើសុំពេលវេលាដើម្បីពិគ្រោះយោបល់ជាមួយអ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែនជាមុនសិន។…
