ព្យុះកាលមែជី ត្រៀមបង្កើនកម្លាំងជាសង្ឃរាដ៏កាចសាហាវ ឆ្ពោះមកវៀតណាម ក្បែរកម្ពុជា!
ព្យុះថ្មីដែលមានឈ្មោះថា កាលមែជី (Kalmaegi) បានបង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើតហ្វីលីពីន ហើយត្រូវបានគេរំពឹងថានឹងវិវត្តក្លាយជាព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនពេលវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមព័ត៌មានពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) គិតត្រឹមព្រឹកថ្ងៃអាទិត្យ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ បានចាប់ផ្ដើមមានរូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប…
