ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ព្រមាន​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ ក្រោយ​រុស្ស៊ី​បន្ត​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​យ៉ាង​ចាស់ដៃ

កងទ័ព​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​យន្តហោះ​ដ្រូន​ និង​មីស៊ីល​ជា​បន្តបន្ទាប់​ពេញ​មួយ​យប់ ទៅ​លើ​ស្ថានីយ​ថាមពល​សំខាន់ៗ​ជា​ច្រើន​របស់​អ៊ុយក្រែន។ ការ​វាយ​ប្រហារ​នេះ​បាន​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន​ពីរ​គឺ Khmelnytskyi និង Rivne ដែល​ធ្វើ​ឲ្យ​អ៊ុយក្រែន​ព្រមាន​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​នៅ​អឺរ៉ុប។ រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន លោក Andrii Sybiha បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ១២​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​នេះ ដែល​បាន​បំផ្លាញ​ទីតាំង​ថាមពល​នៅ​ក្នុង​រដ្ឋធានី​កៀវ តំបន់ Poltava និង​តំបន់ Kharkiv…

ទឹកជំនន់ប្រវត្តិសាស្ត្រវាយលុកអយុធ្យា! ជីវិតមនុស្ស ១៤ នាក់បាត់បង់ ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

ខេត្តព្រះនគរស្រីអយុធ្យា កំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ខណៈដែលការបង្កើនការបង្ហូរទឹកពីទំនប់ចៅប្រាយ៉ាដល់ ២៨០០ ម៉ែត្រគូបក្នុងមួយវិនាទី បានធ្វើឱ្យតំបន់ជាច្រើនលិចលង់យ៉ាងធ្ងន់ធ្ងរ ហួសពីសមត្ថភាពទប់ទល់។ ស្ថានភាពនេះបានបង្កមហន្តរាយដល់សហគមន៍ជាច្រើនក្នុងខេត្ត។ ប្រភពពីសារព័ត៌មាន Khaosod បានឱ្យដឹងថា ទឹកជំនន់ដែលកើតចេញពីទន្លេចៅប្រាយ៉ា និងប្រព័ន្ធប្រឡាយតភ្ជាប់ បានបណ្ដាលឱ្យទំនប់ជាច្រើនបាក់ស្រុត លិចលង់លំនៅឋាន ប្រជាពលរដ្ឋ និងដីស្រែចម្ការអស់ជាច្រើនហិកតា។ សូម្បីតែបារាយណ៍ប្រវត្តិសាស្ត្ររបស់ខេត្តក៏ត្រូវបានជន់លិច រួមទាំងតំបន់រស់នៅជុំវិញផងដែរ។ របាយការណ៍ពីការិយាល័យបង្ការ…

យ៉ុន ស៊ុកយោល រងបទចោទបន្ថែមពីបទរំលោភអំណាច និងបង្កអរិភាពលើការប្រកាសច្បាប់អាជ្ញាសឹក!

ក្រុងសេអ៊ូល៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង បានសម្រេចដាក់បន្ទុកចោទប្រកាន់បន្ថែមទៅលើអតីតប្រធានាធិបតី លោក យ៉ុន ស៊ុកយោល (Yoon Suk Yeol) ពាក់ព័ន្ធនឹងបទរំលោភអំណាច និងបង្កអរិភាព ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីចុងឆ្នាំ២០២៤។ អ្នកនាំពាក្យរដ្ឋអាជ្ញា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរស័ព្ទដៃមន្ត្រីយោធាថា អតីតប្រធានាធិបតីរូបនេះ បានប៉ុនប៉ងបង្កជម្លោះយោធារវាងកូរ៉េខាងត្បូង…

ជប៉ុនរងគ្រោះ! រលកយក្សស៊ូណាមិបោកបក់ឆ្នេរសមុទ្រ Iwate ក្រោយរញ្ជួយដី ៦.៩ រ៉ិចទ័រ

ប្រទេសជប៉ុនត្រូវរងការវាយប្រហារដោយរលកយក្សស៊ូណាមិកម្ពស់ ២០ សង់ទីម៉ែត្រ នៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃខេត្ត Iwate ភាគឦសានប្រទេសជប៉ុន កាលពីវេលាម៉ោង ៦:២៥ នាទីល្ងាច ថ្ងៃអាទិត្យ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលត្រូវបានប៉ាន់ស្មានថាមានកម្រិត ៦.៩ រ៉ិចទ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nippon នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារឧតុនិយមជប៉ុន…

សោកនាដកម្មនៅសមុទ្រ! ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៧នាក់ស្លាប់ រាប់រយនាក់បាត់ខ្លួន ក្រោយទូកលិចព្រំដែនថៃ-ម៉ាឡេស៊ី

សារព័ត៌មាន Aljazeera បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថា ទូកមួយគ្រឿងដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ រត់គេចពីប្រទេសមីយ៉ាន់ម៉ា បានក្រឡាប់លិចយ៉ាងអាណោចអាធ័មនៅក្បែរព្រំដែនសមុទ្រថៃ-ម៉ាឡេស៊ី។ ហេតុការណ៍ដ៏សោកសៅនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៧នាក់បាត់បង់ជីវិត ដែលក្នុងនោះមានស្ត្រី ៥នាក់ និងក្មេងស្រីម្នាក់ រីឯមនុស្សរាប់រយនាក់ទៀតកំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ លោក Romli Mustafa ប្រធានទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA)…

ភ័យរត់ជាន់គ្នា! មីយ៉ាន់ម៉ាវាយកម្ទេចអគារ Scammer ១៤៨កន្លែង ដល់ព្រំដែនថៃរង្គើដី!

ប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា កំពុងតែបន្តយ៉ាងក្ដៅគគុក និងទ្រង់ទ្រាយធំជាងមុនទៅទៀត។ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារដ៏ចាស់ដៃ កម្ទេចអគារដែលសង្ស័យថាជាទីតាំងរបស់ក្រុម Scammer ចំនួន១៤៨អគារ ដែលការវាយប្រហារនេះ ថែមទាំងធ្វើឲ្យរង្គើដល់ដីប្រទេសថៃឯណោះ។ តាមការចុះផ្សាយរបស់កាសែត The Star បានឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក…

វិមានក្រឹមឡាំងប្រកាសក្តែងៗ៖ ពូទីនមិនបញ្ជាធ្វើតេស្តនុយក្លេអ៊ែរទេ ឆ្លើយតបសម្តីលោកត្រាំ!

វិមានក្រឹមឡាំងបានចេញមុខប្រកាសយ៉ាងច្បាស់ការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនទាន់បានបញ្ជាឲ្យមានការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរណាមួយឡើយ។ ការប្រកាសនេះបានសង្កត់ធ្ងន់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការរក្សាការផ្អាកការសាកល្បងនុយក្លេអ៊ែរ ដែលជាគោលការណ៍អនុវត្តអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) បន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ…

តម្លៃប្រេងលើទីផ្សារសកលកើនឡើងវិញ ខណៈរដ្ឋាភិបាលអាមេរិកត្រៀមបើកទ្វារឡើងវិញ!

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាកើនឡើងវិញបន្តិចបន្តួច នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ការវិលត្រឡប់មកវិញនៃដំណើរការរដ្ឋាភិបាលអាមេរិក ត្រូវបានគេរំពឹងថានឹងជំរុញតម្រូវការប្រេងឡើងវិញ បើទោះជាការផ្គត់ផ្គង់សកលលោកកំពុងមានការកើនឡើងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ សម្រាប់តម្លៃប្រេងឆៅអនាគតម៉ាក Brent បានកើនឡើង ៤៧ សេន ឬ ០,៧៤% ឈានដល់…

ទឹកជំនន់គំរាមកំហែងបាងកក! អាជ្ញាធរចេញសារប្រកាសអាសន្នឲ្យប្រជាជនត្រៀមខ្លួនជម្លៀស

ទីក្រុងបាងកក រាជធានីដ៏មមាញឹករបស់ប្រទេសថៃ កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ខណៈដែលហានិភ័យនៃគ្រោះទឹកជំនន់ធំមួយបានលេចចេញជារូបរាង។ អាជ្ញាធរថៃបានចេញសារព្រមានជាបន្ទាន់ ដោយជំរុញឲ្យប្រជាពលរដ្ឋរៀបចំខ្លួនប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជម្លៀសជាយថាហេតុ។ មូលហេតុចម្បងដែលនាំឲ្យមានការព្រួយបារម្ភនេះ គឺដោយសារទំនប់វារីអគ្គិសនីចៅប្រាយ៉ា ក្នុងខេត្ត Chai Nat បានបង្កើនល្បឿនទម្លាយទឹកយ៉ាងគំហុក រហូតដល់កម្រិត ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ តួលេខដ៏ខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរ។…

ព្យុះ Fung-wong វាយលុកហ្វីលីពីនយ៉ាងកាចសាហាវ ស្លាប់២នាក់ ជម្លៀសជាង៩០ម៉ឺននាក់!

ព្យុះទីហ្វុង Fung-wong ដ៏កាចសាហាវ បានទៅដល់ប្រទេសហ្វីលីពីនហើយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយនាំមកនូវកម្លាំងខ្យល់បក់ខ្លាំង ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ គ្រោះធម្មជាតិដ៏ធំនេះ បានបង្ខំឱ្យមនុស្សជាង ៩០ម៉ឺននាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈជើងហោះហើររាប់រយជើងក៏ត្រូវបានផ្អាកផងដែរ។ យោងតាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥…