ទឹកជំនន់គំរាមកំហែងបាងកក! អាជ្ញាធរចេញសារប្រកាសអាសន្នឲ្យប្រជាជនត្រៀមខ្លួនជម្លៀស
ទីក្រុងបាងកក រាជធានីដ៏មមាញឹករបស់ប្រទេសថៃ កំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ខណៈដែលហានិភ័យនៃគ្រោះទឹកជំនន់ធំមួយបានលេចចេញជារូបរាង។ អាជ្ញាធរថៃបានចេញសារព្រមានជាបន្ទាន់ ដោយជំរុញឲ្យប្រជាពលរដ្ឋរៀបចំខ្លួនប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជម្លៀសជាយថាហេតុ។ មូលហេតុចម្បងដែលនាំឲ្យមានការព្រួយបារម្ភនេះ គឺដោយសារទំនប់វារីអគ្គិសនីចៅប្រាយ៉ា ក្នុងខេត្ត Chai Nat បានបង្កើនល្បឿនទម្លាយទឹកយ៉ាងគំហុក រហូតដល់កម្រិត ២ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទី។ តួលេខដ៏ខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការជន់លិចធ្ងន់ធ្ងរ។…
